មូលហេតុបីយ៉ាងដែលមនុស្សឆ្លាតមិនសន្សំលុយ


មូលហេតុបីយ៉ាងដែលមនុស្សឆ្លាតមិនសន្សំលុយ

ប្រភេទមនុស្សឆ្លាតទាំងពីរប្រភេទ ព្រមទាំងវិធីសាស្ត្ររបស់ពួកគេក្នុងការសន្សំប្រាក់

មនុស្សឆ្លាតមិនសន្សំលុយ

យ៉ាងហោចណាស់ វាអាស្រ័យទៅលើចំណុចមួយចំនួនដែលគួរអោយចាប់អារម្មណ៍ ដែលភ្ជាប់ជាមួយទស្សនាវដ្តី “Money” ដោយការដងស្រង់ចេញពីសាកលវិទ្យាល័យ Ohio State បង្ហាញថាមនុស្សដែលមាន IQ  130 រកចំណូលបានចន្លោះពី 6,000$ ទៅ 18,500$ក្នុងមួយឆ្នាំលើសពីអ្នកដែលមានIQ ត្រឹម100 បន្ទាប់មក Bloomberg បាននិយាយថា អ្នករកប្រាក់ចំណូលខ្ពស់បំផុតនៅអាមេរិក គឺអ្នករស់នៅក្នុងទីក្រុង តែការរស់នៅក្នុងទីក្រុង គឺតម្រូវអោយមានការចំណាយខ្ពស់បំផុត ដូចនេះហើយបានជាការរស់នៅក្នុងទីក្រុង គឺជាកន្លែងដែលពិបាកក្នុងការសន្សំលុយបំផុត។ ដូច្នេះមនុស្សឆ្លាតគឺមិនសន្សំនោះទេ។

 រ៉ូបឺតៈ
ខ្ញុំដឹងពីទំនាក់ទំនងជាច្រើនរបស់ខ្ញុំជាមួយមនុស្សឆ្លាតនៅទូទាំងពិភពលោក ដែលភាគច្រើននៃពួកគាត់គឺមិនសន្សំលុយនោះទេ។ ដូចគ្នានឹងអត្ថបទ“Money” បាននិយាយថា"....វាពិតជាគ្មានទំនាក់ទំនងរឹងមាំរវាងអ្នកដែលមានចំណូលខ្ពស់ និងការកសាងទ្រព្យសម្បត្តិនោះទេ"

ប្រភេទមនុស្សឆ្លាតទាំងពីរប្រភេទ

រ៉ូបឺត "ឪពុកអ្នកមានរបស់ខ្ញុំបាននិយាយថាមនុស្សឆ្លាតគឺបែកចេញជាពីរប្រភេទៈ អ្នកឆ្លាតតាមការសិក្សា និងអ្នកឆ្លាតតាមដងវិថី(book smarts and street smarts)

អ្នកឆ្លាតតាមការសិក្សាៈ គាត់មានន័យថា ជាប្រភេទមនុស្សដែលដូចជាឪពុកអ្នកក្ររបស់ខ្ញុំ។ ភាពពិតរបស់ឪពុករបស់ខ្ញុំ គឺមានសញ្ញាបត្រកម្រិតខ្ពស់(បណ្ឌិត) និងមានការងារដែលទទូលបានប្រាក់ខែខ្ពស់ក្នុងវិស័យអប់រំ។ ក្នុងនាមជាអ្នកមានការឆ្លាតវៃ និងជាអ្នកមានទេពកោសល្យ ដូចជាឪពុកអ្នកក្ររបស់ខ្ញុំ គាត់តែងតែតស៊ូយ៉ាងខ្លាំងក្នុងការរកលុយ។ ប្រាក់ដែលគាត់បានសន្សំ គឺបានបាត់បង់អស់ក្នុងរយៈពេលខ្លី។ នៅចុងបញ្ចប់នៃជីវិតរបស់គាត់ គឺគាត់គ្មានលុយនោះទេ។ អ្នកឆ្លាតតាមការសិក្សា(book smarts) គឺមិនបានធ្វើអោយខ្លួនក្លាយជាអ្នកមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុនោះទេ។

ឪពុកអ្នកមានរបស់ខ្ញុំ គឺជាអ្នកឆ្លាតតាមដងវិថី(street smarts)ដែលគ្មានការអប់រំខ្ពស់នោះទេ ប៉ុន្តែគាត់បានស្គាល់ពីពិភពលោក និងរបៀបធ្វើការរបស់លុយ ឪពុកអ្នកមានរបស់ខ្ញុំ គឺជាឪពុករបស់ខ្ញុំមិត្តល្អបំផុតរបស់ខ្ញុំឈ្មោះម៉ៃក៍(MIKE)គាត់បានចាប់ផ្តើមធ្វើការនៅក្នុងហាងរបស់គ្រួសាររបស់គាត់តាំងពីក្មេងម្ល៉េះ។ គាត់បានរៀនពីបទពិសោធន៏នៃរបៀបធ្វើជំនួញ។ ក្រោយមកទៀត ដោយជំនួសឱ្យការទទួលបានសញ្ញាប័ត្រកម្រិតខ្ពស់(បណ្ឌិត)គាត់បានទទួលបទពិសោធពិតក្នុងពិភពជំនួញ ហើយបានក្លាយជាម្ចាស់សណ្ឋាគារនៅលើឆ្នេរហាវ៉ៃ ក្នុងកោះហាវ៉ៃ។ គាត់ពុំមានភាពវៃឆ្លាតតាមការសិក្សានោះទេ តែគាត់មានភាពវៃឆ្លាតដ៏ខ្ពស់បំផុតនៅក្នុងផ្នែកហិរញ្ញវត្ថុ។

អ្នកឆ្លាត និងការសន្សំ

ឪពុកអ្នកក្ររបស់ខ្ញុំតែងតែនិយាយថា"ខិតខំប្រឹងធ្វើការ ហើយសន្សំលុយ"  ប៉ុន្ដែគាត់មិនបានធ្វើតាមពាក្យសម្តីរបស់គាត់នោះទេ។ គាត់ពុំសូវមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ ដែលជាហេតុនាំគាត់អោយក្លាយជាអ្នកក្រ។ គាត់ជាប្រភេទមនុស្សឆ្លាតតែគ្មានការសន្សំលុយនោះទេ។

ឪពុកអ្នកមានរបស់ខ្ញុំតែងតែនិយាយថា "ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានស្តុកស្តម្ភ និងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុនោះ ការខំប្រឹងធ្វើការ និងការសន្សំលុយនឹងមិននាំអោយអ្នកទៅទីនោះទេ" គាត់បានធ្វើតាមពាក្យសម្តីផ្ទាល់ខ្លួនរបស់គាត់។ ជាជាងការសន្សំលុយ គឺគាត់វិនិយោគទៅវិញ។ ជាលទ្ធផលគាត់បានបង្កើនប្រាក់ចំណូលតាមលំដាប់ ព្រមទាំងជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុតាំងពីក្មេង។ គាត់គឺជាប្រភេទមនុស្សឆ្លាតដែលមិនសន្សំលុយ។

ក្នុងការក្លាយទៅជាមនុស្សឆ្លាតវៃ ខ្ញុំបានយកគំរូរតាមឪពុកអ្នកមានរបស់ខ្ញុំ។ រាល់ថ្ងៃនេះ ខ្ញុំក៏បានក្លាយជាអ្នកមានឯករាជ្យផ្នែកហិរញ្ញវត្ថុផងដែរ។ ប៉ុន្តែខ្ញុំដឹងថាមនុស្សឆ្លាតជាច្រើនទៀត គឺមិនសន្សំលុយនោះទេ ក៏ព្រោះតែពួកគាត់បានខ្ជះខ្ជាយប្រាក់របស់ខ្លួនទៅលើបំណុលជាជាងការវិនិយោគទៅលើទ្រព្យសម្បត្តិ។



ឪពុកអ្នកមានបានបង្រៀនខ្ញុំនូវមេរៀនជាច្រើនអំពីប្រាក់ ជាពិសេសគាត់បានបង្រៀនខ្ញុំនូវហេតុផលបីយ៉ាងដែលមនុស្សឆ្លាតមិនសន្សំប្រាក់។

1. ពន្ធ

ឪពុកអ្នកមានបាននិយាយថា "អ្នកដែលខំប្រឹងធ្វើការ និងសន្សំលុយ គឺមានការលំបាកក្នុងការសាងសង់ទ្រព្យសម្បត្តិណាស់ ពីព្រោះវាទាក់ទងទៅនឹងពន្ធ"

គាត់បានបន្តពន្យល់ថា រដ្ឋាភិបាលបានដាក់ពន្ធលើអ្នកសន្សំ(ច្បាប់ពន្ធនៃប្រាក់ចំណេញពីការសន្សំ)នៅពេលដែលគេទទូលបានការប្រាក់  ក្នុងទម្រង់ពន្ធនៃប្រាក់ចំណូល  និងទម្រង់ពន្ធនៃការពង្រីកដើមទុន(capital gains tax) ព្រមទាំងក្នុងទម្រង់ពន្ធនៃការលក់ ហើយក៏ទម្រង់ពន្ធនៃអចលនទ្រព្យ។

ឪពុកមានបានពន្យលបន្ថែមទៀងថា មានពន្ធមួយទៀតដែលបានកាត់បន្ថយបា្រក់សន្សំ គឺជាពន្ធលាក់ខ្លួន ដែលគេបានហៅថាអតិផរណា។

2.អតិផរណា

ឪពុកអ្នកមានបានប្រើប្រាស់តួលេខដ៏សាមញ្ញមួយគឺចំនួនប្រាក់ 1.000 ដុល្លារ ដើម្បីពន្យល់ពីមូលហេតុដែលអ្នកសន្សំប្រាក់ស្ទើរតែក្លាយជាអ្នកចាញ់(អ្នកបាត់បង់)នៅក្នុងសេដ្ឋកិច្ច។

ឪពុកអ្នកមានបានពន្យល់ថា"លុយ1,000ដុល្លាររបស់អ្នក ត្រូវបានស៊ីដោយអតិផរណា ដូច្នេះរៀងរាល់ឆ្នាំលុយ1,000ដុល្លារនោះ វាមានតម្លៃតិចតួចៗ" ឪពុកអ្នកមានបានពន្យល់ថាជារៀងរាល់ឆ្នាំការប្រាក់ដែលធនាគារបានផ្តល់អោយអ្នក គឺត្រូវបានស៊ីដោយចំនុចពីរយ៉ាង ទីមួយគឺ ពន្ធ(កើនឡើងពន្ធដើមទុន) និងទីពីរគឺអតិផរណា។ រដ្ឋាភិបាលបានយក 30% នៃចំណូលការប្រាក់តាមរយៈការកើនឡើងពន្ធដើមទុន និងភាគរយដែលនៅសល់គឺត្រូវបានអតិផរណាស៊ីស្ទើរតែទាំងអស់។

ជាញឹកញាប់នេះជាលទ្ធផលនៃការបាត់បង់ទ្រព្យ។ នោះហើយជាមូលហេតុដែលឪពុកអ្នកមានបានគិតថាការខំប្រឹងធ្វើការ និងការសន្សំលុយ គឹជាផ្លូវដ៏សែនលំបាកក្នុងការក្លាយជាអ្នកមាន។

3. ជៀសវាងហានិភ័យ

នៅពេលអ្នកខិតខំ ធ្វើការដើម្បីសន្សំលុយ អ្នកបានដាក់លុយសន្សំរបស់អ្នកនៅក្នុងកន្លែងដែលមានសុវត្តិភាព វាលំបាកណាស់សម្រាប់អ្នកដែលចំណាយលុយសន្សំរបស់ពួកគេទាំងអស់ដើម្បីធ្វើការបែងចែក និងធ្វើការវិនិយោគវាដោយការភ័យខ្លាចក្នុងការដែលពូកគេខំរកលុយមកយ៉ាងលំបាកនឹងត្រូវបានបាត់បង់អស់នោះ។

ឪពុកអ្នកមានបាននិយាយថា "អ្នកដែលខំប្រឹងធ្វើការ និងធ្វើសន្សំជាញឹកញាប់ គឺគិតថាការវិនិយោគមានគ្រោះថ្នាក់ ឬមានហានិភ័យ។ ពេលអ្នកគិតថាវាជាហានិភ័យ នោះអ្នកនឹងគេចចេញ ដោយមិនព្រមរៀនសូត្រឡើយ"

ដោយជាជាងទទួលយកហានិភ័យក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការវិនិយោគនោះ។ មនុស្សភាគច្រើនបានជ្រើសយកមធ្យោបាយសុវត្ថិភាពដើម្បីសន្សំប្រាក់របស់ពួកគេ ពីព្រោះវាជាអ្វីដែលពួកគេបានដឹង និងបានយល់។

ជាអកុសល ដូចដែលយើងបានដឹងខាងលើហើយថា ការសន្សំលុយ គឺមិនមានសុវត្ថិភាពទេ។ តាមការពិតវាជាវិធីគ្រោះថ្នាក់បំផុតក្នុងការប្រើលុយរបស់អ្នក ដោយសារតែពន្ធនិងការវិនិយោគ។

តម្រូវការភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ

នៅចុងបញ្ចប់ ហេតុអ្វីបានមនុស្សធ្វើការសន្សំ? ភាគច្រើន គឺរៀបចំសម្រាប់ការចូលនិវត្តន៍។ ក៏ប៉ុន្ដែយើងភាគច្រើនដឹងថាការសន្សំលុយ គឺវាមិនអាចធ្វើអោយគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍ដោយសុវត្ថិភាពនោះទេ។

នេះជាការពិតសំរាប់យុវវ័យ ដែលមិនដែលឃើញប្រាក់សោធននិវត្តន៍ពីនិយោជករបស់ពួកគេ។ សព្វថ្ងៃនេះគ្រប់ៗ គ្នាត្រូវបានគេរំពឹងលើការវិនិយោគសម្រាប់ការចូលនិវត្តន៍ដែលប្រកដដោយសុវត្ថិភាព។ ជាអកុសលសាលារៀនរបស់យើងមិនបានរៀបចំឱ្យយើងធ្វើការវិនិយោគដោយប្រាជ្ញា ឬល្អនោះទេ។  ដូច្នេះវាអាស្រ័យលើយើងក្នុងការក្លាយជាអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយដើម្បីបង្រៀនកូនៗរបស់យើងដើម្បីទទូលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុអោយល្អប្រសើរនេះ។

នេះគឺជាអ្វីដែលអ្នកមានបានធ្វើអស់ជាច្រើនជំនាន់។ ឧទាហរណ៍ Mike ដែលជាកូនប្រុសរបស់ឪពុកអ្នកមានរបស់ខ្ញុំ គាត់បានធ្វើការវិនិយោគលើផលប័ត្រចំនួន200,000ដុល្លារកាលពីគាត់មានអាយុ15ឆ្នាំ។ ឪពុកអ្នកមានបាននិយាយថា"មិនថាកូនខ្ញុំជ្រើសរើសធ្វើជាប៉ូសីស  ធ្វើជាអ្នកនយោបាយ ឬធ្វើជាអ្នកកំណាព្យនោះទេ រឿងដំបូងដែលខ្ញុំចង់អោយក្លាយជានោះ គឺជាអ្នកវិនិយោគសិន។ អ្នកនឹងក្លាយជាមនុស្សមានទ្រព្យសម្បត្ដិច្រើន ប្រសិនបើអ្នករៀនធ្វើជាអ្នកវិនិយោគដោយមិនគិតពីអ្វីដែលអ្នកធ្វើដើម្បីរកប្រាក់នោះទេ"។

ច្បាប់បានផ្លាស់ប្តូរហើយ នៅក្នុងសម័យទំនើបនេះ អ្នកត្រូវការភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុក្នុងកម្រិតខ្ពស់ ហើយកូនៗរបស់អ្នកក៏បែបនេះដែរ។  ខ្ញុំសូមលើកទឹកចិត្តអ្នកនៅថ្ងៃនេះដើម្បីបង្កើនការអប់រំផ្នែកហិរញ្ញវត្ថុរបស់អ្នក និងត្រៀមខ្លួនសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នកអោយមានសុវត្ថិភាពជាងមុន។



ប្រភពៈ richdad.com

Comments