7 ជំហានដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក

7 ជំហានដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក
ប្រើវិធីសាស្រ្តនេះដើម្បីសម្រេចគោលដៅរបស់អ្នក



Kim Kiyosaki និយាយថា ស្ត្រីរាប់មិនអស់បានប្រាប់ខ្ញុំថាបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ពួកគេគឺចង់ទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ ប៉ុន្ដែពួកគេជាច្រើននាក់នៅតែឆ្ងល់អំពីរបៀបដែលអាចធ្វើអោយវា។ បញ្ហាគឺថាខណៈពេលដែលពួកគេមានភាពច្បាស់លាស់លើលទ្ធផលដែលពួកគេចង់បាននោះ ពួកគេមិនអាចដាក់វាអោយស្ថិតនៅជាប់ក្នងខួរក្បាលនូវវិធីធ្វើអោយសម្រេចបានជោគជ័យនោះឡើយ។ ប្រហែលដោយសារតែគ្មានផែនទីបង្ហាញផ្លូវច្បាស់លាស់។ មានអស្ថេរភាពសម្រាប់ស្ថានភាពរបស់ស្ត្រីម្នាក់ៗដែលមិនមានផែនការមួយដែលសមស្របនឹងផែនការទាំងអស់ដែលនឹងដំណើរការ។

ជំហានទាំងប្រាំពីរទាំងនេះ អ្នកអាចអនុវត្តនៅក្នុងជីវិតរបស់អ្នកចាប់ពីថ្ងៃនេះដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក៖

1,ដឹងអំពីគោលដៅរបស់អ្នក

តើជីវិតដ៏ល្អបំផុតដែលអ្នកចង់បានសម្រាប់ខ្លួនឯងនោះគឺបែបណា តើអ្នកត្រូវការអ្វីខ្លះដើម្បីអោយគោលដៅផ្នែលហិរញ្ញវត្ថុអ្នកទទូលបានជោគជ័យ?  កុំភ័យខ្លាចក្នុងការធ្វើរបាយការណ៍ហិរញ្ញវត្ថុ។

2,បង្កើតផែនការ

បន្ទាប់មកអ្នកនឹងត្រូវរៀបចំផែនការមួយពីគោលដៅរបស់អ្នក។ ហេតុអ្វី? ព្រោះថាគោលដៅដែលគ្មានផែនការគឺគ្រាន់តែជាក្តីប្រាថ្នាប៉ុណ្ណោះ។​ Gail Matthews ជាសាស្រ្តាចារ្យផ្នែកចិត្តសាស្ត្រនៅសកលវិទ្យាល័យDominican នៅCaliforniaបានធ្វើការសិក្សាលើការកំណត់គោលដៅ។ នាងបានបែងចែកអ្នកចូលរួមដោយអ្នកដែលបានសរសេរគោលដៅរបស់ពួកគេ និងអ្នកដែលមិនបាន។ តើនាងការរកឃើញអ្វី? នាងបានឃើញថា លើសពី70 ភាគរយនៃអ្នកចូលរួមទាំងអស់ដែលបានផ្ញើរការធ្វើបច្ចុប្បន្នភាព(ភាពជាងស្តែង)ប្រចាំសប្តាហ៍ដល់មិត្តភក្តិម្នាក់បានបង្ហាញពីសមិទ្ធផលនៃការជោគជ័យនៃគោលដៅរបស់ពួកគេ បើប្រៀបធៀបទៅនឹង 35 ភាគរយនៃអ្នកដែលមិនបានសរសេរ។

ផែនការរបស់អ្នកប្រហែលជាត្រូវការកែលម្អឡើងវិញនៅពេលជួបប្រទះស្ថានភាពថ្មីឬអ្វីដែលអ្នកមិនបានរំពឹងទុក (រួមទាំងគោលដៅរបស់អ្នក)​​ ប៉ុន្តែអ្នកគួរតែមានផែនការហើយអ្នកគួរតែសរសេរវាហើយចែករំលែកជាមួយមិត្តភក្តិ ឬក៏គ្រួបង្វឹកដែលជឿជាក់លើអ្នក។ រឿងនេះវាជួយអោយអ្នកបានដឹង ពេលដែលអ្នកវង់វេងផ្លូវ។

3,បំបែកអោយទៅជាជំហានៗដើម្បីអោយអ្នកអាចគ្រប់គ្រងបាន

គោលដៅដ៏ធំអាចជារឿងភ័យខ្លាចដែលមិនគួរឱ្យជឿ។
សន្មតថាអ្នកសំរេចចិត្តចង់រត់ម៉ារ៉ាតុងអោយបាន26.2 ម៉ាយ គ្រាន់តែការសំរេចចិត្តចង់នោះវាជាគោលដៅដ៏ធំអាចជារឿងភ័យខ្លាចដែលមិនគួរឱ្យជឿ ពីព្រោះថាអ្នកមិនធ្លាប់រត់ម្តងសោះក្នុងជីវិតរបស់អ្នក។ ប៉ុន្តែគ្មាននរណាម្នាក់ចាប់ផ្តើមពីចំនុចនឹងទេ។ អ្នកចាប់ផ្តើមហ្វឹករត់មួយម៉ាយល៍ម្តងក្នុងរយៈពេលជាច្រើនខែ ឬឆ្នាំ។ អ្នកបន្តរត់បន្ថែមបន្តិចម្តងៗទៀត ហើយនៅទីបំផុតអ្នកអាចរត់26.2 ម៉ាយល៍បាន(ដោយមិនចាំបាច់ឈប់សំរាក) វាហាក់ដូចជាមិនអាចស៊ូទ្រាំបាននៅដើមដំបូងឡើយ។ ដូចគ្នានេះដែរ ចូរកំណត់ខ្លួនរបស់អ្នក សំរាប់ការទទួលបានជោគជ័យ។ ចូរបំបែកគោលដៅដ៏ធំរបស់អ្នកទៅជាគោលដៅតូចទៅៗ រហូតដល់ពួកគេអាចគ្រប់គ្រងបាន​ នោះអ្នកនឹងទទូលបានជោគជ័យ។



4.យ៉ាងហោចណាស់ត្រូវធ្វើជំហានតូចអោយបានមួយ ជារៀងរាល់ថ្ងៃ

 ឥឡូវអ្នកមានគោលដៅដែលអាចគ្រប់គ្រងបាន។ សូមប្រាកដថាអ្នកធ្វើវាបានទៀងទាត់ ហើយអភិវឌ្ឍទំលាប់នៃការបំពេញភារកិច្ចយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ ដែលវាធ្វើឱ្យអ្នករំកិលខ្លួនឆ្ពោះទៅគោលដៅរបស់អ្នក។ សន្ទុះមួយនេះគឺវាមានការពិបាកខ្លាំងណាស់ក្នុងការដណ្តើមយកម្តងទៀត នៅពេលអ្នកបាត់បង់វា។


5. ទាញយកប្រយោជន៍ពីអ្នករៀបចំនិងកម្មវិធីរំលឹក

ចូរប្រើឧបករណ៍អេឡិចត្រូនិចដើម្បីធ្វើការកត់ចំណាំ និងដើម្បីធ្វើការរំលឹក( ឧទាហរណ៍ៈ ពេលទូរស័ព្ទរោទិ៍អ្នកបានលឺសំលេងដែលអានពីគោលដៅរបស់អ្នកជំនួសអោយបទចំរៀង-ល- ) និងបង្កើតបញ្ជី(កត់ចំណាំវានៅក្នុងសៀវភៅដែលអ្នកអាចមើលឃើញជាញឹកញាប់និងងាយស្រួលបំផុត) ឬក៏រួមបញ្ចូលទាំងពីរដោយប្រើឧបករណ៍ដើម្បីជួយអ្នកក្នុងការរៀបចំនិងរក្សាគោលដៅរបស់អ្នក។

6,បង្កើតទំលាប់មួយដើម្បីរៀនសូត្រ

នៅតែរក្សាការបង្កើនភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុរបស់អ្នកជារៀងរាល់ថ្ងៃ។ នាយកប្រតិបត្តិភាគច្រើនអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍។  ស្រមៃមើលថាតើអ្នកនឹងរៀនបានប៉ុន្មាន ក្នុងរយៈពេលត្រឹមតែមួយខែនោះ ។​ អ្នកកាន់តែរៀនបានច្រើន នោះទំនុបចិត្តរបស់អ្នកក៏កាន់តែកើនឡើងដែរ  ហើយអ្នកកាន់តែមានទឹកចិត្ត និងភាពច្នៃប្រឌិត។

7,​​ បង្កើតក្រុម និងបណ្តាញរបស់អ្នក

ក្រុមរបស់អ្នកនឹងមានអ្នកជំនាញដែលជួយអោយអ្នកក្នុងការស្វែងរក ការវិភាគ និងបន្តស្វែងរកឱកាសជាច្រើន។ បណ្តាញរបស់អ្នកគឺជាអ្នកដែលស្ថិតក្នុងខ្សែរជីវិតរបស់អ្នក ដែលលើកទឹកចិត្តអ្នក  យល់ពីអ្នក និងចាំជួយគាំទ្រគោលដៅរបស់អ្នក។ ប៉ុន្តែសូមប្រាកដថាអ្នកជ្រើសរើសដោយភាពឆ្លាតវៃ។ វាគ្មិនខាងជំរុញទឹកចិត្ត Jim Rohn បានជឿជាក់យ៉ាងមុតមាំថាមនុស្សប្រាំនាក់ដែលអ្នកចំណាយពេលច្រើនបំផុតនៅជាមួយ នោះពួកគេទាំងអស់គ្នានេះ គឺជារូបអ្នក។

(ឧទាហរណ៍ៈបើអ្នកចំណាយពេលច្រើន ក្នុងការពិភាក្សាជួយមួយមនុស្ស5នាក់អំពីលុយនោះ អ្នកផ្ទាល់គឺមានលុយប្រហាក់ប្រហែលលុយរបស់អ្នកទាំង5នាក់បូកចូលគ្នាហើយចែកនឹង5 នោះចម្លើយនៃផលចែកគឺជាអ្នក)

ឧទាហរណ៍បន្ថែមៈ

បុគ្គលទី1មានលុយ$3,000
បុគ្គលទី2មានលុយ$5,000
បុគ្គលទី3មានលុយ$2,000
បុគ្គលទី4មានលុយ$3,500
បុគ្គលទី5មានលុយ$6,000
$3,000+$5,000+$2,000+$3,500+$6,000=$19,500
$19,500/5=$3,900

មានន័យថាអ្នកមានលុយប្រហាក់ប្រហែលនឹង$3,900។ ចំពោះការគិត ទំលាប់ក៏ដូចគ្នានឹងគោលការនេះដែរ។

បើយើងបានទាក់ទងជាមួយមនុស្សកាន់តែច្រើន ហើយអ្នកដែលមានភាពស្និទ្ធស្នាលបំផុតជាមួយយើងគឺមានឥទ្ធិពលយ៉ាងខ្លាំងបំផុតទៅលើគំនិតនិងការសម្រេចចិត្តរបស់យើង។

ដូច្នេះសូមកុំដើរលេងជាមួយនារីដែលចូលចិត្តធ្វើការត្អូញត្អែរអំពីហិរញ្ញវត្ថុរបស់ពួកគេ ដែលមិនព្រមធ្វើអ្វីសោះពីវានោះ។ ចូរស្វែងរកវិញ្ញាណដែលល្អ ឬអ្នកល្អផ្សេងទៀតដែលមានផ្លូវដើរដូចអ្នក ឬស្រី្តដែលបានទទួលជោគជ័យរួចហើយ។


ស្ត្រីទូទាំងពិភពលោកបានឈានដល់គោលដៅហិរញ្ញវត្ថុរបស់ពួកគេ  ហើយខ្ញុំដឹងថាអ្នកក៏អាចធ្វើបានដែរ។ សូមប្រើជំហានទាំងប្រាំពីរនេះដើម្បីអត្ថប្រយោជន៍របស់អ្នក។ អ្វីៗគ្រប់យ៉ាងគឺចាប់ផ្តើមពីជំហានទីមួយ។




ប្រភពៈ richdad.com




Comments