របៀបយកឈ្នះលើភាពភ័យខ្លាចដើម្បីបន្តចំណង់ចំណូលចិត្តរបស់អ្នក
"តើការភ័យខ្លាចរបស់អ្នករារាំងអ្នកពីការបន្តការងារដែលអ្នកស្រលាញ់ ហើយនិងអ្វីដែលកំពុងងប់ងល់មែនទេ?"
ចូរស្វែងយល់ពីរបៀបកម្ចាត់ការភ័យខ្លាចដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក។
រៀនធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នកដោយការយកឈ្នះការភ័យខ្លាចរបស់អ្នក
ចូររកមើលអ្វីដែលខ្លួនស្រឡាញ់
ហើយធ្វើវា ឬស្រឡាញ់អ្វីដែលអ្នកធ្វើ ដើម្បីការរស់នៅព្រមជាមធ្យោបាយមួយដើម្បីក្លាយជាអ្នកមានផងដែរ។
វាពិតជាមានការលំបាកខ្លះណាស់ក្នុងការទទួលបានភាពជោគជ័យ
និងសុភមង្គលផ្ទាល់ បើអ្នកធ្វើអ្វីដែលអ្នកមិនស្រឡាញ់នោះ។
តើអ្នកកំពុងធ្វើអ្វីដោយមិនដឹងខ្លួនមែនទេ?
តើអ្នកកំពុងស្វែងរកផ្លូវចេញមែនទេ?
សាកស្រមៃថាអ្នកកំពុងតែបើកបរនៅលើផ្លូវហាយវ៉េមួយ ហើយអ្នកកំពុងស្វែងរកផ្លូវរចាកចេញ។
តើអ្នកនឹងបើកបរលើគំនូរផ្លូវណា?
ដោយសារអ្នកមិនចង់ជិះហួសផ្លូវចេញ
ដូចនេះអ្នកត្រូវជិះយឺតៗ។ តែបើអ្នកជិះនៅលើផ្លូវលឿនដោយមិនដឹងខ្លួនទេ
គឺអ្នកប្រាកដជាជិះហួស។
ដូច្នេះហេតុអ្វីបានជាយើងទាំងអស់គ្នាមិនធ្វើអ្វីដែលយើងស្រលាញ់?
អ្នកគិតថាវាជាជម្រើសធម្មជាតិមែនទេ?
ទេពកោសល្យធម្មជាតិគឺជាអំណោយពីសកលលោក ឬពីអ្វីដែលអ្នកចង់ហៅ
អ្នកដែលបង្កើតអ្នក។ អ្នកអាចសម្រិតសម្រាំងទេពកោសល្យរបស់អ្នក
ប៉ុន្តែវាជាអ្វីមួយដែលធ្វើឱ្យមនុស្សនិយាយថា"អ្នកគឺជាធម្មជាតិ"។
របៀបដែលការភ័យខ្លាច
និងកាតព្វកិច្ចទាញយើងឱ្យត្រឡប់មកក្រោយវិញ
ហេតុផលដែលមនុស្សជាច្រើនមិនស្វែងរក ឬមិនបង្កើតការងារដែលពួកគេស្រឡាញ់ចូលចិត្តនោះ
គឺព្រោះតែភាពភ័យខ្លាច តាមពិតទៅ វាអាចជាការភ័យខ្លាចនៃការបរាជ័យ ការភ័យខ្លាចនៃការមិនទទូលស្គាល់
ការភ័យខ្លាចនៃការផ្លាស់ប្តូរ
ការភ័យខ្លាចនៃការបដិសេធ ការភ័យខ្លាចនៃមើលឃើញថាល្ងង់ ឬការភ័យខ្លាចនៃការមិនពេញចិត្ត។ អ្វីក៏ដោយករណីនេះវាជារឿងដែលអ្នកបង្កើតឡើងអំពីអ្វីដែលអាចកើតឡើងឬអ្វីដែលអាចកើតឡើងនាពេលអនាគត។
នៅក្នុងការភ្ជាប់ជាមួយភាពភ័យខ្លាចនោះ គឺជាកាតព្វកិច្ច។
យើងទាំងអស់គ្នាមានកាតព្វកិច្ចចំពោះការចងចាំពីអតីតកាល
កាតព្វកិច្ចជាមួយមនុស្សផ្សេងទៀត
កាតព្វកិច្ចចំពោះប្រាក់កម្ចី-ល-។
ប្រសិនបើប្រាក់បំណុល(កម្ចី)របស់អ្នកកំពុងរារាំងជីវិតរបស់អ្នក តើអ្នកចង់ដោះស្រាយមួយណា?
អ្នកគិតតាមចម្លើយឡូជីខ(
logic)មួយនោះ គឺប្រាក់កម្ចី
ប៉ុន្តែអ្នកសាកស្មាន់មើលថា តើដំណោះស្រាយមួយណាដែលមនុស្សភាគច្រើនដោះស្រាយ(ដោះលែង)នោះ?
មិនថាកាតព្វកិច្ចអ្វីនោះទេ
វាគ្មានអ្វីក្រៅពីការភ័យខ្លាចនោះទេដូជា"ប្រសិនបើខ្ញុំមិនធ្វើបែបនេះទេ នោះនឹងមានអ្វីអាក្រក់កើតឡើងចំពោះខ្ញុំ"។ កាតព្វកិច្ចនេះគឺ "គួរតែ" ឬក៏"ត្រូវតែ" ប៉ុន្តែវាជាគំនិតមួយ ហើយអ្នកបានបង្កើតកាតព្វកិច្ចនោះអោយមានឡើង។
វាមិនពិតទេដែលអ្នកត្រូវតែឬគួរតែធ្វើនោះ។
វាជាគំនិតរបស់អ្នកផ្អែកលើការបកស្រាយ ហើយការបកស្រាយនោះគឺបញ្ជាក់ថាអ្នកជានរណានោះឯង។ វាដល់ពេលហើយដើម្បីបំភ្លេចកាតព្វកិច្ចទាំងនេះ។ ប្រសិនបើពួកវាមិនគាំទ្រអ្នក
ឬជំរុញអ្នកអោយឆ្ពោះទៅធ្វើអ្វីដែលអ្នកស្រឡាញ់ទេ
កុំរង់ចាំអី! ព្រោះជីវិតគឺខ្លីណាស់បើអ្នកធ្វើអ្វីដែលអ្នកមិនស្រឡាញ់
ឬក៏គ្មានចំណង់នោះ។
នៅពេលអ្នកស្វែងរកបានការងារដែលអ្នកស្រលាញ់ដ៏ងប់ងល់ជាមួយវា
នោះអ្នកធ្វើវាដូចជាមនុស្សឆ្គួតអញ្ជឹង។
នោះហើយជារបៀបដែលអ្នកនឹងដឹងថាវាជាការងារដែលអ្នកស្រលាញ់។
ធ្វើអ្វីដែលអ្នកស្រលាញ់ នោះលុយរត់មករកអ្នក។ អ្នកត្រូវរៀនពីរបៀបដើម្បីយកឈ្នះលើការភ័យខ្លាច
និងទុកចិត្តលើខ្លួនអ្នក។
ដល់វេនអ្នកម្តងហើយ! ឥឡូវនេះយើងចង់ឮពីអ្នក!តើមានវិធីណាខ្លះដែលអ្នកមានតុល្យភាពលើការទទួលខុសត្រូវចំពោះអ្នកដទៃ
ដូចជាការយកចិត្តទុកដាក់ដល់គ្រួសារ
ឬក៏ការទទួលខុសត្រូវចំពោះចំណង់ចំណូលចិត្ដរបស់អ្នក?
តើមានធនធានអ្វីខ្លះដែលយើងទាំងអស់គ្នាមានដែលអាចជួយយើងរៀនពីរបៀបយកឈ្នះលើការភ័យខ្លាច និងកំចាត់កាតព្វកិច្ចពីមុនៗចេញ?
ប្រពភៈ harveker.com
Comments
Post a Comment