ប្រព័ន្ធគ្រប់គ្រងក្រឡប្រាក់ទាំង៦



ភាពខុសគ្នាដ៏ធំមួយរវាងអ្នកជោគជ័យនិងអ្នកបរាជ័យផ្នែកហិរញ្ញវត្ថុនោះគឺ របៀបនៃការគ្រប់គ្រងលុយ

នេះជារបៀបគ្រប់គ្រងលុយរបស់មហសេដ្ធី T.Harv Ekerដែលជានិពន្ធសៀវភៅ Millioniare Mind ដ៏ល្បីបំផុតព្រមទាំងលក់បំផុត។

ទាំងនេះជាប្រព័ន្ធគ្រប់គ្រងលុយទាំង៦ក្រឡរបស់គាត់៖

គណនីសំរាប់ចំណាយលើការចាំបាច់ (NEC  55%)

គណនីនេះគឺដើម្បីធ្វើការចំណាយប្រចាំថ្ងៃរបស់អ្នក។ វារួមបញ្ចូលទាំងអ្វីផ្សេងៗដូចជាការជួលរបស់អ្នក ប្រាក់កម្ចី ប្រាក់បំណុល វិក័យប័ត្រទឹកភ្លើង ពន្ធ អាហារ សំលៀកបំពាក់-ល-។ ជាទូទៅវារួមបញ្ចូលអ្វីដែលអ្នកត្រូវការដើម្បីរស់នៅជាចាំបាច់។


គណនីសន្សំសម្រាប់រយៈពេលវែង (LTS  10%)

លុយនៅក្នុងក្រឡនេះគឺសម្រាប់ទិញអ្វីៗដើម្បីបំពេញស្តង់ការក្នុងការរស់នៅរបស់អ្នក ព្រមទាំងអ្វីៗដែលបេះដូងរបស់អ្នកត្រូវការ ដូចជាផ្ទះ ឡាន ទូរស័ព្ទ-ល-។



គណនីសំរាប់ការលំហែកំសាន្ត(PLY  10%)

គោលបំណងនៃក្រឡនេះគឺដើម្បីធ្វើអោយអ្នកមានសេចក្តីសុខ ជាលក្ខណះផ្ទាល់ខ្លូន​​  ឬក៏លក្ខណះគ្រូសារ ដូចជាការដើរលំហែនៅចុងសប្តាហ៍ ឬទៅដើរកំសាន្តប្រទេសក្រៅដើម្បីទទូលបានភាពសប្បាយរីករាយ-ល-។


គណនីសំរាប់ការអប់រំ (EDU 10%)

ដើម្បីទទូលបានសេចក្តីសុខ និងជោគជ័យយូរអង្វែងជាលក្ខណះផ្ទាល់ខ្លួន ឬលក្ខណះអាជីវកម្ម នោះមនុស្សម្នាក់ៗត្រូវតែធ្វើការសិក្សាបន្ថែមជាប្រចាំ ឬការហៅបានថាការវិនិយោគលើខ្លួនឯងជាប្រចាំ។
កុំភ្លេចថាអ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក។ លុយទាំងនេះអាចវិនិយោគទៅលើការទិញសៀវភៅ ទិញស៊ីឌី  ចូលរួមវគ្គបណ្តោះបណ្តាលផ្សេងៗដើម្បីទទូលបានភាពជោគជ័យនិងសេចក្តីសុខ។


គណនីសំរាប់សេរីភាពហិរញ្ញវត្ថុ (FFA  10%)

អ្នកមិនត្រូវចំណាយលុយដែលមាននៅក្នងក្រឡនេះទៅលើរឿងអ្វីៗ ឬវត្ថុអ្វីៗក្រៅពីសំរាប់ចំណាយដើម្បីទទូលបានសេរីភាពហិរញ្ញវត្ថុនោះឡើយ។
ប្រាក់ក្នុងក្រឡនេះគឺដើម្បីសាងសេរីភាពខាងហិរញ្ញវត្ថុរបស់អ្នកនិងក្រុមគ្រូសាររបស់អ្នក។ ដើម្បីទទូលបានសេរីភាពផ្នែកហិរញ្ញវត្ថុគឺត្រូវធ្វើការវិនិយោគទៅលើអចលនទ្រព្យ ​ ភាគហ៊ុន អាជីវកម្ម-ល- ដែលមានការចំណេញប្រាក់មកវិញ។


គណនីសំរាប់ធ្វើសកម្មភាពមនុស្សធម៍ (GIV 5%)

លុយនៅក្នុងក្រឡនេះគឺសម្រាប់សប្បុរសធម៌ដល់មិត្តរបស់អ្នក អ្នកជិតខាងរបស់អ្នក និងសង្គមរបស់អ្នក-ល-។


ប្រភពៈលោកគ្រូ T.Harv Eker


Comments