Posts

អ្នកមានឬ អ្នកសម្បូរទ្រព្យធនតែងធ្វើចំនុចសំខាន់ទាំង៤នេះ

Image
អ្នកសម្បូរទ្រព្យធនតែងធ្វើចំនុចសំខាន់ទាំង៤នេះ ក្រុម​អ្នក​សម្បូរ​ទ្រព្យ​ធន​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ អ្នក​មាន​ គឺ​ប្រកាន់​នូវ​ទម្លាប់​សាមញ្ញ​​បួន​ (៤) ​យ៉ាង​នេះ​ ទម្រាំ​បាន​ក្លាយ​ជា​អ្នក​មាន។ ​ ទម្លាប់​ទាំង​​ ៤​ នេះ​​គឺ​ផ្អែក​តាម​លោក​ Jeff Rose ​ជា​អ្នក​ធ្វើ​ផែនការ​​ហិរញ្ញវត្ថុ​ទទួល​បាន​​អាជ្ញាប័ណ្ណ​សកល​ និង​ជា​ម្ចាស់​ blog ​ដ៏​ល្បី​ម្នាក់។  ១) ​ហ៊ាន​ប្រថុយ​ ​​លោក​ Rose ​​ពន្យល់​ថា​ ​អ្នក​មាន​គេ​បាន​​សាល្បង​​​​លើ​កិច្ចការ​ជា​ច្រើន​។ ពួក​គេ​ហ៊ាន​ទទួល​យក​ហានិភ័យ​​ច្រើន​ ពី​ព្រោះ​ថា​ ​ពួក​គេ​គិត​ថា​ បរាជ័យ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​​នៃ​ការ​ស្វែង​រក​​វិធី​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ប៉ុណ្ណោះ។ ​ដូច្នេះ​ ការ​ប្រថុយ​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​គេ​​អាច​មាន​​ឱកាស​​កើប​ចំណេញ​​ ទោះ​បី​បរាជ័យ​ខ្លះ​ក៏​ដោយ។  ២) ​វិនិយោគ​​ខ្លួន​ឯង​ ​សម្រាប់​លោក​ Rose ​​សង្កេត​​ឃើញ​ថា​ អ្នក​មាន​​​គិត​ថា​​ការ​ចំណាយ​លុយ​ទៅ​លើ​​ការ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ គឺមិនមែនជាការចំណាយនោះទេ តែ​វា​ជា​ការ​វិនិយោគ​​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ។ ​អ្នក​មាន​គិត​ថា​ ​បើ​គេ​​វិនិយោគ​​ទៅ​លើ​ខ្លួន​ឯង​ជា​មួយ​នឹង​​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​...

សម្រង់សម្តីទាំង៨មានន័យបំផុតដែលផ្តល់ថាមពខ្លាំងដល់អ្នក

Image
សម្ដីទាំង៨ឃ្លា​ របស់​លោកដូណាល់​ ត្រាំ ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នកមានថាមពលក្នុងការ​ហ៊ាន​ប្រថុយ​ជាង​មុន  លោក Donald John Trump គឺជាប្រធានាធិបតីទី ៤៥ នៃសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងចាប់តាំងពីថ្ងៃទី 20 ខែមករាឆ្នាំ 2017 ។ មុនពេលចូលរួមនយោបាយគាត់គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់៕ នេះជាសម្រង់សម្ដីដ៏មានន័យរបស់គាត់ទាំង៨ ឃ្លាៈ ១.) ពេល​ខ្លះ​ការ​វិនិយោគទុន​ដ៏​ល្អ​បំផុត​របស់​អ្នក គឺ​ជា​ការ​វិនិយោគ​ទុន ដែល​អ្នក​មិន​បាន​ធ្វើ។ ២.) ភាព​ខុស​គ្នា​រវាង អ្នក​ជោគជ័យ និង​អ្នក​បរាជ័យ គឺ​ស្ថិតលើភាពប៉ិនប្រសប់ក្នុង​ការដោះស្រាយបញ្ហារបស់​អ្នក​ទាំង​នោះ ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​ថ្មី​ក្នុង​ជីវិត។ ៣.) សេចក្ដី​ក្លាហាន​ មិន​មែន​ជា​អវត្តមាន​នៃ​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​សមត្ថភាព​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព បើ​ទោះ​ជា​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។ ៤.) គ្មាន​របស់​ ឬគោលដៅដ៏​អស្ចារ្យ​ណាក្នុង​លោក​ អាច​សម្រេច​បាន​ដោយ​គ្មាន​ឆន្ទៈ​នោះ​ទេ។ ៥.នៅ​ចុង​បញ្ចប់ ភាព​ជោគជ័យ​របស់​អ្នក មិន​មែន​ត្រូវ​បាន​វាស់​លើ ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​របស់​អ្នក​ឡើយ។ អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​ទៅ...

ត្រូវត្រៀមខ្លួនទៅទូលយកការពិតទងពីរចំនុចសិន មុនចាំផ្តើមអាជីវកម្ម

Image
បើត្រូវត្រៀមខ្លួនទទួលយកការពិតពីមនុស្សជុំវិញខ្លួន  . បើអ្នករកស៊ីបរាជ័យ គេនឹងរិះគន់អ្នក ស្តីបន្ទោសអ្នក បំបាក់ទឹកចិត្តអ្នកសព្វបែបយ៉ាង ឬប្រើពាក្យពេចន៍( អាគ្មានកំណើត ឬមីគ្មានកំណើត រកអ្វីក៏មិនឃើញទៅមុខនឹងគេ )  . បើអ្នករកស៊ីជោគជ័យ គេនឹងច្រណែនអ្នក គេនឹងស្អប់អ្នក គេនិយាយដើមអ្នក ទោះជាអ្នកមិនបានធ្វើអ្វីប៉ះពាល់នរណាក៏ដោយ ក៏គេអាចស្អប់អ្នកដោយគ្មានមូលហេតុដែរ       ការពិត2យ៉ាងនេះគឺនរណាក៏ជួបប្រទះដែរ ។ បើអ្នកមិនទាន់ជោគជ័យ អ្នកនឹងនិយាយថា អោយខ្ញុំរកជោគជ័យឯណាបានទៅ បើមនុស្សជុំវិញខ្លួនខ្ញុំ មិនដែលលើកទឹកចិត្តខ្ញុំផងនោះ (ខ្ញុំបាក់ទឹកចិត្តណាស់ )  ខ្ញុំចង់ប្រាប់ថា ពេលអ្នកបានជោគជ័យ មួយជំហានហើយ ជីវិតអ្នកនឹងជួបបញ្ហាជាច្រើនទៀត ពីមនុស្សជុំវិញខ្លួន ទាមទារអោយអ្នករៀនទទួលស្គាល់ការពិតមួយនេះទុកជាមុន ដើម្បីអោយអ្នកមានទិន្នន័យ ដើម្បីតស៊ូជំនះរាល់ឧបសគ្គខាងមុខអោយបាន ។ ប្រភពៈ ឧកញ្ញ៉ា សម្បត្តិ

បើចង់មានចូរកសាង “សេរីភាព” កុំដេញតាម “ស្ថេរភាព”

Image
សៀវភៅ “ឳពុកអ្នកមានបង្រៀនកូនអ្នកក្រ” អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺពាក្យថាឳពុកអ្នកមាននិងឳពុកអ្នកក្រហើយ។ នៅក្នុងនោះ ទស្សនៈរវាងឳពុកអ្នកមាននិងឳពុកអ្នកក្រគឺខុសគ្នាដាច់ស្រឡះតែម្តង។ បន្តពីនេះផងដែរ សៀវភៅមួយក្បាលទៀតដែលសរសេរដោយលោក Robert T.Kiyosaki ដូចគ្នាមានចំណងជើងថា “ឳពុកអ្នកមានបង្រៀនកូនត្រៀមធ្វើជាម្ចាស់អាជីវកម្ម”។ សៀវភៅនេះចាក់ដោតខ្លាំងមែនទែនសម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរក្នុងស្ថានភាពមួយដែលតម្រូវអោយសម្រេចចិត្តថាតើគួរធ្វើការអោយគេឬបើកអាជីវកម្មខ្លួនឯង? ការធ្វើការអោយអ្នកដទៃ ប្រាកដណាស់អ្នកមិនចាំបាច់ត្រូវខ្វល់ខ្វាយក្នុងការបែងចែករឿងចំណាយនិងគ្រង់គ្រងធនធានមនុស្សនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺបំពេញការងារដែលថ្នាក់លើបានដាក់អោយអោយចប់រួចរាល់ហើយជាការស្រេច។ ដល់ខែមានប្រាក់ខែស្រាប់ៗ មានបាយហូប និងគ្មានហានិភ័យ។ ដោយឡែកនៅពេលអ្នកបើកអាជីវកម្មខ្លួនឯង អ្នកត្រូវគិតគូរឿងចំណាយ ត្រូវស្វែងរកដើមទុន និងត្រូវបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងបុគ្គលិក។ បើនិយាយជារួម ហានិភ័យនិងឱកាសដើរទន្ទឹមគ្នា។ នៅក្នុងសៀវភៅនេះ អ្នកនិពន្ធជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយដែលមានតំណែងពិតប្រាកដមួយស្រាប់។ ការងាររបស់គាត់មានស្ថេរភាពរួចទៅហើយ ប៉ុន្តែគាត់មានចិត្តច...

គំនិត​សំខាន់ៗ​របស់​បុគ្គល​ល្បីៗ​​​និយាយ​អំពី​លុយ​ ​ដែល​​​មាន​ប្រយោជន៍​សម្រាប់​​ការរស់នៅ​របស់​អ្នក

Image
គំនិត​សំខាន់ៗ​របស់​បុគ្គល​ល្បីៗ​​​និយាយ​អំពី​លុយ​ ​ដែល​​​មាន​ប្រយោជន៍​សម្រាប់​​ការរស់នៅ​របស់​អ្នក​  ១) «​វា​ពិត​ជា​ល្អ​ ​​នៅ​ពេល​មាន​លុយ ​​​​និង ​មាន​វត្ថុ​ដែល​លុយ​អាច​ទិញ​បាន​។ ​ប៉ុន្តែ​​​​វា​កាន់​តែ​ល្អ​ថែមទៀត ​​​​​​​នៅ​ពេល​​បាន​ត្រួតពិនិត្យ ​និង ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​​អ្នក​​មិន​បាន​បាត់បង់​​អ្វីៗ​ដែល​លុយ​​មិន​អាច​ទិញ​បាន​»។  —​ដោយ​ George Lorimer ២) «​​លុយ​គឺ​ជា​ ​ចៅហ្វាយ​ក៏​សែន​អាក្រក់​ ​ប៉ុន្តែ​វា​ជា​អ្នក​បម្រើ​ក៏​​ល្អ​បំផុត​»។  —–​ដោយ–P.T. Barnum ​ ៣) ​«​អ្នក​ត្រូវ​តែ​ជោគជ័យ​ ​ក្នុង​ការ​គ្រប់គ្រង​លុយ​ ​​បើ​មិន​ដូច្នោះ​ទេ​​​ ​លុយ​នឹង​គ្រប់គ្រង​អ្នក​ជា​រៀង​រហូត​»។  —​ដោយDave Ramsey ៤) ​«​​ពួក​អ្នក​មាន​ ​មាន​ទូរទស្សន៍​តូច​ៗ ​ហើយ​មាន​បណ្ណាល័យ​ធំៗ ​​ចំណែក​អ្នក​ក្រ​វិញ​ ​មាន​​បណ្ណាល័យ​តូចៗ​ ​​ហើយ​មាន​ទូរទស្សន៍​ធំៗ​​»។  —​ដោយZig Ziglar ៥) ​«​កុំ​ចាយ​លុយ​ណា​ដែល​​អ្នក​មិន​ទាន់​រក​បាន​​»។  —​ដោយThomas Jefferson ៦) ​«​​ការ​សន្សំ​លុយ​មិន​អាច​ជួយ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​​នោះ​ទេ​ ​ដូច្នេះ​ត្រូវ​តែ​ចេះ​ចំណាយ​លុយ ​​ដើម្បី​​​​​​ប្រមូល​យក​លុយ​បន្ថែម​ទៀត​»។  —​ដោយ...

យុទ្ធសាស្ត្រទីផ្សារសំខាន់បំផុតទាំង៤ដែលក្រុមហ៊ុនភាគច្រើនកំពុងប្រើ

Image
1,​ យុទ្ធសាស្រ្តការពារ 2,​ យុទ្ធវាយឡុក 3, យុទ្ធសាស្រ្តវាយឆ្មក់ 4, យុទ្ធសាស្រ្តទ័ពព្រៃ យុទ្ធសាស្រ្តទាំង៤ គឺមានការប្រើប្រួលទៅតាមក្រុមហ៊ុនឬអង្គភាព​នីមួយៗ។  ចំពោះយុទ្ធការពារខ្លួនគឺភាគច្រើនក្រុមហ៊ុនដែលប្រើជាក្រុមហ៊ុនដែលឈរនៅលំដាប់កំពូលភ្នំ ឬលេខរៀងទី១។ ឧទាហរណ៍ះ ក្រុមហ៊ុន កូកាកូឡា(Cocacola) និងក្រុមហ៊ុនបិបស៊ី (Pepsi)។ យើងសង្កេតឃើញថា ក្រុមហ៊ុនកូកាកូឡា គឺបានឈរនៅចំនុចកំពូលទៅហើយ ឯក្រុមហ៊ុនបិបស៊ីចង់ដណ្តើមទីផ្សាររបស់ក្រុមហ៊ុន កូកាកូឡា អញ្ចឹងលុះត្រាតែបិបស៊ីនមានធនធាន ឬកំលាំងធំជាងកូកាកូឡាយ៉ាងតិចក៏ចាប់ពី២ ទៅ៣ដង ឬលើសពីហ្នឹងទើបអាចដណ្តើមទីផ្សារពីកូកាកូឡាបាន។ តែជាជាងប្រើធនធានច្រើនហើយក៏មិនបានទីផ្សារច្រើនដែរ បានជាបិបស៊ីបានប្តូរយុទ្ធសាស្រ្តវាយឡុកចេញទៅជាយុទ្ធសាស្រ្តវាយឆ្មក់វិញ ដោយបិបស៊ីបានបញ្ចេញផលិតផលថ្មីមួយ នោះគឺស្ទីង (Sting)។ បើយើងមើលទៅអាចឃើញថា ស្ទីង ផលិតឡើងដើម្បីប្រកួកជាមួយបិបស៊ី ដែលជាផលិតផលរបស់ក្រុមហ៊ុនតែមួយ តែបើយើងសង្កេតអោយជ្រៅទៅទៀតនោះ យើងនឹងឃើញថា ស្ទីងផលិតឡើងដើម្បីវាយឆ្មក់ ទីផ្សារកូកាកូឡា។ ឯកូកាកូឡាដែលជាក្រុមហ៊ុនការពារខ្លូនពីមុននឹង ក៏បានបញ្ចេញផលិតមួយថ្មីដែរ នោះគឺ ផលិតផលសាំមួរ៉ៃ (Samurai) ដើម្បីទៅដណ្តើ...

ផ្នត់គំនិតជោគជ័យរបស់លោក Donald Trump

Image
ផ្នត់គំនិតជោគជ័យរបស់លោក Donald Trump -មនុស្សយើងកើតមកដើម្បីជោគជ័យ។ -តើធ្វើដូចម្តេចទើបទទូលបានជោគជ័យ? ចម្លើយៈ គឺត្រូវមានផែនការ ហើយអនុវត្តផែនការដោយភាពបត់បែន។ -ប្រភពនៃភាពជោគជ័យ គឺ៨០%កើតឡើងពីផ្លូវចិត្ត ឯ២០%ទៀតគឺកើតពីកត្តាផ្សេងៗ។ -ជោគជ័យទី១ គឺជំហាននៃការជោគជ័យបន្តបន្ទាប់។ -បញ្ហាពីមុននិងពេលនេះគឺជាបញ្ហាដ៏តូចបំផុត បើធៀបនឹងគោលដៅរបស់ខ្ញុំ។ -បុគ្គលជោគជ័យគឺជាបុគ្គលដែលអាចជំរុញទឹកចិត្តខ្លួនឯងបាន ដោយមិនចាំអ្នកដទៃ។ -ថ្ងៃនេះគឺគ្រាន់តែថ្ងៃចាប់ផ្តើមប៉ុណ្ណោះ -រៀនដោយគ្មានការពិតនោះជាការបាត់បង់កំលាំង -ទីក្រុងរ៉ូម មិនបង្កើតឡើងបានដោយប្រើពេលតែមួយថ្ងៃឡើង។ -បើអ្វីដែលមួយដែលអ្នកកំពុងធ្វើដោយការពេញចិត្ត នោះអ្នកមិនគួរបង្ហាញបញ្ហាច្រើនពេកឡើយ។ -មើលអ្វីដែលមនុស្សជាជាងស្តាប់តែអ្វីដែលគេនិយាយ។ -យើងមិនត្រូវជឿមនុស្សច្រើនពេកទេ តែមនុស្សទាំងអស់សុទ្ធតែអាក្រក់នោះទេ។ -អ្នកជោគជ័យមើលបញ្ហា ថាជាឱកាស។ -អ្នកជោគជ័យចូលចិត្តដោះស្រាយបញ្ហា ឯអ្នកបរាជ័យរត់គេចពីបញ្ហា។

ប្តីឆ្លាតជាប្តីអាចបង្កើតប្រពន្ធបាន

Image
1. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនសូវស្អាត! 2. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនសូវឆ្លាត! 3. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនសូវចេះរកលុយ! 4. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែរឹងរួសបន្តិច! 5. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែទន់ជ្រាយបន្តិច! 6. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនចេះធ្វើការងារផ្ទះសម្បែង និងធ្វើម្ហូបអាហារឆ្ងាញ់ៗ! 7. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនចេះចុះសម្រុងជាមួយឪពុកម្តាយក្មេក និងសាច់ញាតិថ្លៃ! 8. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែចូលចិត្តកិបកេងលុយខ្លួនឯង អោយទៅឪពុកម្តាយ និងសាច់ញាតិខាងខ្លួនឯង! 9. មែនទែនទៅ នារីដែលស្អាត ឆ្លាត ចិត្តល្អ ចេះរកលុយ មិនរឹងរួស មិនទន់ជ្រាយ ចេះការងារផ្ទះសម្បែង ចេះធ្វើម្ហូបឆ្ងាញ់ៗ ចេះយកចិត្តឪពុកម្តាយក្មេក ចេះចុះសម្រុងជាមួយសាច់ថ្លៃ មិនកិបកេងលុយខ្លួនឯង ដោយស្រលាញ់ឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេកស្មើរគ្នា គឺបានផុតពូជតាំងពីជំនាន់មនុស្សចាប់ផ្តើមចាយលុយមកម្ល៉េះ តែបុរសដែលឆ្លាត និងមានសមត្ថភាពអាចបង្កើតនារីបែបនេះបានម្នាក់ ដើម្បីធ្វើជាភរិយារបស់ខ្លួន! បណ្ឌិត គីម ហ៊ាង

ពីបាតដៃទទេក្លាយជាសេដ្ឋីដោយសារ 5 ដំបូន្មានរបស់ជនជាតិចិន...

Image
ពីបាតដៃទទេក្លាយជាសេដ្ឋីដោយសារ 5 ដំបូន្មានរបស់ជនជាតិចិន... ដំបូន្មាន​ដែល​ជនជាតិ​ចិន​ប្រដៅ​កូនចៅតៗគ្នា​មក...ពី​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ​ក្លាយជា​សេដ្ឋី " កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និង​ឧស្សាហ៍"ទើប​ធ្វើឱ្យ​កសាង​ធុរកិច្ច​ឡើង​បាន​ពី​បាតដៃ​ទទេ​ដែល​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ និង​ថែមទាំង​មានការ​ប្រៀនប្រដៅ​ប្រាប់​ពី​ចំណុច​ហាម​មិនគួរ​និយាយ 5 ម៉ាត់​ដូចខាងក្រោម​ទៀតផង។ 1 . "ពិបាក" ពេល​និយាយ​ពាក្យ​ថា ពិបាក វា​នឹង​ក្លាយជា​ការរារាំង​សមត្ថភាព​របស់​ខ្លួនឯង​ភ្លាម​តែម្តង។ 2 . "ធ្វើ​មិនកើត" ពេល​និយាយ​ពាក្យ​នេះ វា​នឹង​ក្លាយជា​ការបណ្តេញ​ខ្លួនឯង​ចេញពី​អ្វីដែល​កំពុង​ធ្វើ ឬ​រារាំង​ការរៀន​យល់ដឹង។ 3 . "អស់សង្ឃឹម" ព្រោះតែ​ពាក្យ​មួយ​ម៉ាត់​នេះ​ផុស​ឡើង​នៅក្នុង​ចិត្ត ថាមពល​ទាំងមូល ទូទាំង​រាងកាយ និង​ផ្លូវ​ចិត្តនឹង​ធ្លាក់ចុះ​បាត់អស់។ 4 . "ខ្ជឹ​ល" មិនគួរ​សូម្បីតែ​និយាយ​លេង ព្រោះ​នឹងធ្វើ​ឱ្យ​កើត​ភាពមិន​ទទួលខុសត្រូវ។ 5 . "ហត់នឿយ" ពេល​និយាយ​ពាក្យ​នេះ​ចេញមក រាងកាយ​នឹង​ឆ្លើយតប​ដោយ​ការ​ទន់ជ្រាយ​ភ្លាម​តែម្តង។ ទាំងអស់នេះ​គឺជា​គោល​ចិត្ត​វិទ្យា​ដែល​ត្រឹមត្រូវ​ខ្លាំ...

គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ

Image
គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ» ១.អ្នកមានយល់ថា ភាពក្រីក្រគឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ ២.អ្នកមានយល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន ៣.អ្នកមានជឿជាក់លើគំនិតខ្លាំង និង សមត្ថភាព មិនជឿលើព្រេងសំណាង ៤.អ្នកមានជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន ៥.អ្នកមានមានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាល ៦.អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន ៧.អ្នកមានជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃ ៨.អ្នកមាន ជាមនុស្សអត់ធ្មត់ និង សកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា ៩.អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន ១០.អ្នកមានដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស ១១.អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន ១២.អ្នកមានយល់ថា មានលុយ ធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្ត ១៣.អ្នកមានចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍ ១៤.អ្នកមានចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា ១៥.អ្នកមានផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល ១៦.អ្...