អ្នកមានឬ អ្នកសម្បូរទ្រព្យធនតែងធ្វើចំនុចសំខាន់ទាំង៤នេះ
អ្នកសម្បូរទ្រព្យធនតែងធ្វើចំនុចសំខាន់ទាំង៤នេះ ក្រុមអ្នកសម្បូរទ្រព្យធន ឬហៅម្យ៉ាងទៀតថា អ្នកមាន គឺប្រកាន់នូវទម្លាប់សាមញ្ញបួន (៤) យ៉ាងនេះ ទម្រាំបានក្លាយជាអ្នកមាន។ ទម្លាប់ទាំង ៤ នេះគឺផ្អែកតាមលោក Jeff Rose ជាអ្នកធ្វើផែនការហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណសកល និងជាម្ចាស់ blog ដ៏ល្បីម្នាក់។ ១) ហ៊ានប្រថុយ លោក Rose ពន្យល់ថា អ្នកមានគេបានសាល្បងលើកិច្ចការជាច្រើន។ ពួកគេហ៊ានទទួលយកហានិភ័យច្រើន ពីព្រោះថា ពួកគេគិតថា បរាជ័យគឺគ្រាន់តែជាផ្នែកមួយនៃដំណើរការនៃការស្វែងរកវិធីដើម្បីក្លាយជាអ្នកមានប៉ុណ្ណោះ។ ដូច្នេះ ការប្រថុយនេះហើយ ដែលធ្វើឱ្យគេអាចមានឱកាសកើបចំណេញ ទោះបីបរាជ័យខ្លះក៏ដោយ។ ២) វិនិយោគខ្លួនឯង សម្រាប់លោក Rose សង្កេតឃើញថា អ្នកមានគិតថាការចំណាយលុយទៅលើការអភិវឌ្ឍន៍សមត្ថភាពខ្លួន គឺមិនមែនជាការចំណាយនោះទេ តែវាជាការវិនិយោគសម្រាប់ខ្លួនឯងទៅវិញ។ អ្នកមានគិតថា បើគេវិនិយោគទៅលើខ្លួនឯងជាមួយនឹងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ...