កត្តាសំខាន់ៗចំនួនដប់ដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃអាជីវកម្មរបស់អ្នក
កត្តាសំខាន់ៗចំនួនដប់ដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃអាជីវកម្មរបស់អ្នក តើអ្នកដឹងទេថា មានកត្តាសំខាន់ៗចំនួនដប់ដែលភាគច្រើនកំណត់ពីភាពជោគជ័យឬបរាជ័យនៃមុខជំនួញរបស់អ្នក? ភាពច្បាស់លាស់ដ៏អស្ចារ្យមួយដែលអ្នកមាននៅក្នងតំបន់របស់អ្នកគឺថា អ្នកកាន់តែសម្រេចចិត្តបានកាន់តែល្អប្រសើរនោះវានឹងធ្វើឲ្យមានលទ្ធផលកាន់តែល្អប្រសើរ។ តោះយើងទៅស្វែងយល់ពីដប់ចំនុចនេះ៖ គោលបំណងសំខាន់-បង្កើតអតិថិជន តើអ្វីជាគោលបំណងនៃអាជីវកម្ម? មនុស្សជាច្រើនគិតថាគោលបំណងនៃអាជីវកម្មគឺដើម្បីរកប្រាក់ចំណេញ ប៉ុន្តែពួកគេគឺខុសហើយ។ គោលបំណងពិតនៃ អាជីវកម្មគឺបង្កើតនិងរក្សាអតិថិជន។ ហើយ 50 ភាគរយនៃពេលវេលានិង ការខិតខំប្រឹងប្រែង និងការចំណាយរបស់អ្នកគួរតែត្រូវបានផ្តោតលើការបង្កើតនិងរក្សាអតិថិជន តាមវិធីផ្សេងៗ។ គន្លឺះនៃការវាស់វែង-ភាពពេញចិត្តរបស់អតិថិជន គន្លឺះនៃការវាស់វែងនៃភាពជោគជ័យរបស់អាជីវកម្ម គឺការពេញចិត្តរបស់អតិថិជន។ ប្រើសមត្ថភាពរបស់អ្នកដើម្បីបំពេញចិត្តអតិថិជនរបស់អ្នកដើម្បីឲ្យយល់ព្រមទិញៈ ទិញពីអ្នកជាជាងពីទិញនរណាម្នាក់ផ្សេងទៀត និងទិញពីអ្នកម្តងហើយម្តងទៀត និងនាំមិត្តភក្តិរបស់ពួកគេមកទិញ នេះគឺជាកត្តាសំខាន់នៃការរីកចំរើននិងប្រាក់ចំណេញ...