របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត1)
របៀបដែលអលចនទ្រព្យបង្កើតទ្រព្យឲ្យអ្នក របៀបដែលអចលនទ្រព្យបង្កើតទ្រព្យឲ្យអ្នក ការវិនិយោគក្នុងវិស័យអចលនទ្រព្យបានផ្តល់គុណសម្បត្តិពីរយ៉ាងគឺ គុណសម្បត្តិផ្នែកពន្ធនិងអត្ថប្រយោជន៍នៃការកោតសរសើរ។ ចំពោះរនិន្នាការនៃទ្រព្យសម្បត្តិគឺមានការរីកចំរើនគុណតម្លៃគ្រប់ពេល។ ប៉ុន្តែអត្ថប្រយោជន៍ធំបំផុតគឺអានុភាព(leverage)_ការប្រើប្រាស់ប្រាក់របស់អ្នកដទៃ (Other People’s Money ឬOPM) ដើម្បីទិញការវិនិយោគមួយណាដែលមានតម្លៃច្រើនដងលើសតម្លៃដែលអ្នកបានទិញ។ ការប្រើ OPM តាមទម្រង់ជាការកម្ចី(loan)ដោយអ្នកអាចទិញទ្រព្យដែលអាចធ្វើវាឲ្យមានចំណូលអកម្ម(passive income)សម្រាប់អ្នកផ្ទាល់ ទោះបីជាអ្នកបានធ្វើការវិនិយោគលុយក្នុងចំនួនតិចក៏ដោយ។ តើអ្វីជាជម្រើសរបស់ខ្ញុំ? អ្នកអាចបង្កើតទ្រព្យសម្បត្តិតាមរយៈអចលនទ្រព្យដោយមានវីធីបីបួនផ្សេងៗគ្នា។ ខាងក្រោមនេះជាជម្រើស ហើយជាអ្វីដែលឪពុកអ្នកមានបានណែនាំ។ 1. លំហូរសាច់ប្រាក់ឬពង្រីកមូលធន? លំហូរសាច់ប្រាក់ក្នុងរយៈពេលវែង និងសក្តានុពលសម្រាប់ការពង្រីកមូលធន(ពង្រីកដើមទុន)នាពេលអនាគត( Cash flow or Capital Gains)។ លំហូរសាច់ប្រាក់ សន្មតថា អ្នកកំពុងកាន់កាប់អចលនទ្រព្យមួយដើម្បីទទួ...