Posts

គ្រាន់តែអានអត្ថបទនេះចប់ អ្នកក្លាយជាអ្នកមានភ្លាម!

Image
តើអ្វីទៅជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់មនុស្ស? ខ្ញុំសូមនិទានរឿងមួយ៖ ថ្ងៃមួយមានបរុសអ្នកក្រម្នាក់ ចង់ក្លាយជាអ្នកមាន ហើយគាត់បានសុំចូលជួបសេដ្ឋីម្នាក់ដែលបានល្បីថាសេដ្ឋីម្នាក់នោះពិតជាបានជួយមនុស្សជាច្រើនឲ្យក្លាយជាអ្នកមាន។ បុរសអ្នកក្របានសួរថា តើខ្ញុំធ្វើដូចម្តេចទើបអាចក្លាយជាអ្នកមានយ៉ាងងាយស្រួលបាន? សេដ្ឋីបានតមថា មានវិធីមួយដែលអាចជួយអ្នកឲ្យក្លាយជាអ្នកយ៉ាងស្រួលបាន ដោយខ្ញុំស្ម័គ្រចិត្តប្រគល់លុយ៥០%របស់ខ្ញុំដល់អ្នក តែខ្ញុំត្រូវការរបស់ម្យ៉ាងពីអ្នក។ បុរសអ្នកក្របានសួរថា តើជាអ្វីទៅ? សេដ្ឋីតប  គឺដៃទាំងពីររបស់អ្នក។ រួចសេដ្ឋីបានសួរបន្តថា តើអ្នកព្រមទេ? ឬក៏ខ្ញុំប្រគល់លុយ៧៥%របស់ខ្ញុំដល់អ្នក តែខ្ញុំត្រូវដៃទាំងពីរ និងជើងទាំងពីររបស់អ្នក។ តើអ្នកព្រមទេ? ឬក៏ខ្ញុំប្រគល់លុយ១០០%ដល់អ្នក តែខ្ញុំត្រូវការដៃទាំងពីរ   រួមទាំងជើងទាំងពីរ ថែមទាំងភ្នែកទាំងពីររបស់អ្នក។ តើអ្នកព្រមទេ? តើអ្វីទៅគំនិតអប់រំនៅក្នុងរឿងនេះ? គំនិតអប់រំនៅក្នុងរឿងនេះគឺថា មនុស្សយើងភាគច្រើនសុទ្ធតែមានទ្រព្យសម្បត្តិយ៉ាងច្រើនជាប់នៅនឹងខ្លួន ដូចជាអាវៈយវៈ ខួរក្បាល ជីវិតជាដើម   ប៉ុន្តែគ្រាន់តែយើងមិនទាន់ចេះកែច្នៃប៉ុណ្ណោះ ឬកែច្នៃមិន...

តើធ្វើដូចម្តេចបានដឹងថាការចំណាយលុយរបស់យើងត្រូវឬខុស?

Image
តើធ្វើដូចម្តេចបានដឹងថាការចំណាយលុយរបស់យើងត្រូវឬខុស? ជាធម្មតា មនុស្សភាគច្រើនដែលបាននៅបន្តជីវិតរស់នៅរាល់ថ្ងៃ គឺពួកគាត់បានបន្តចាយលុយរាល់ថ្ងៃ តែគ្រាន់តែថាចាយទៅតាមកម្រិតមួយណានោះ។   មានមនុស្សជាច្រើនដែលមិនបានដឹងថាឆ្នាំមុននៅថ្ងៃនេះ ខ្លួនបានចាយលុយអស់ប៉ុន្មាន ហើយចាយទៅលើអ្វីខ្លះ ចាយបានត្រឹមត្រូវឬមិនបានត្រឹមត្រូវនោះទេ។ តើធ្វើដូមម្តេចបានដឹងថារាល់ថ្ងៃនេះយើងបានប្រើប្រាស់លុយបានត្រឹមត្រូវ ឬមិនត្រឹមត្រូវដោយរបៀបណា? ដើម្បីដឹងពីច្បាស់ពីចំនុចនេះ យើងត្រូវសួរខ្លួនឯងថា តើ លុយដែលយើងបានចំណាយចេញទៅរាល់ថ្ងៃនេះ ពួកវាបានផ្តល់ប្រយោជន៍អ្វីដល់យើងវិញខ្លះ?  តើផលពីពួកវាបានជួយឲ្យកាន់តែមានសុខភាពល្អ ឬជួយបំផ្លាញដល់សុខភាពយើង? ជួយឲ្យយើងកាន់តែមានកិត្តិយស ឬអាប់កិត្តិយស? ព្រមទាំងតើពួកវាបានជួយឲ្យយើងកាន់តែកើនទ្រព្យទេ ឬកើនបំណុល?​​​   ខាងក្រោយនេះជាចំនុចចំណេះដឹងដែលយើងគួរតែមាន ឬត្រូវតែមានៈ ១) មានផែនការហិរញ្ញវត្ថុ គឺជាការកំនត់ពីចំនួនលុយនៅពេលខាងមុនដូចជា ៣ខែ ៦ខែ ១ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ………តើយើងចង់មានលុយចំនូនប៉ុន្មានពិតប្រាកដ។ ក្នុងពេលកំណត់នោះចូរកុំគិតថាត្រូវធ្វើម្តេច គឺគ្រាន់តែចង់បានប៉ុន្មានសិន​ រួចចាំគិ...

គន្លឹះក្នុងការកសាងទ្រព្យសម្បត្តិ

Image
គន្លឹះក្នុងការកសាងទ្រព្យសម្បត្តិ ការកសាងទ្រព្យសម្បត្តិគឺជាដំណើរមួយ ហើយដូចជាការធ្វើដំណើរទៅកាន់កន្លែងណាមួយដែរ នៅពេលដែលអ្នកឆាប់ចាប់ផ្តើម នោះអ្នកនឹងឆាប់បានទៅដល់។ ដូចជាការសន្សំសម្រាប់កូនរៀន សន្សំសម្រាប់ការចូលនិវត្តន៍ សន្សំសម្រាប់លំហែរកំសាន្ត សន្សំសម្រាប់សកម្មភាពមនុស្សធម៍-ល-។ រឿងនេះវាពិតជាសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវចាប់ផ្តើមនៅពេលនេះព្រមទាំងត្រូវមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ផងដែរ។ ១/ បង្កើនចំណូលរបស់អ្នក លោកគ្រូ Brain Tracy មានប្រសាសន៍ថា ” អ្នកមិនអាចសន្សំ ដោយការគ្មានចំនូលនោះទេ ដូចនេះជំហានដំបូងក្នុងការមានសេរីភាពផ្នែកហិរញ្ញវត្ថុ គឺត្រូវមានចំណូលខ្ពស់។” "ជាធម្មតា មានតែការរៀនប៉ុណ្ណោះដែលជាដំណើរការនៃការកសាងជំនាញ" មហិច្ឆិតា និងជំនាញរបស់អ្នក អាចជំរុញការបង្កើតអាជីវកម្មឲ្យក្លាយជាការវិនិយោគដ៏អស្ចារ្យមួយក្នុងទ្រព្យនៅរយៈពេលវែង។ ២/ សន្សំ និងវិនិយោគ ការសន្សំ និងការវិនិយោគ ពួកវាមានសារៈសំខាន់ជាងការរកលុយបានច្រើនទៅទៀត អ្នកអាចបង្កើតទ្រព្យបាន ប្រសិនជាអ្នកអាចដកលុយពីចំណូល របស់អ្នកទៅសន្សំនោះ (បើតាម លោកគ្រូT.Harv Eker មានប្រសាសន៍ក្នុងការបែងចែកលុយទាំង៦ក្រឡថា ដកចំនូល១០%...

វិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រង​​ខ្លួនរបស់លោកគ្រូ សៀវ សុផល

Image
  វិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រង​​ខ្លួនរបស់លោកគ្រូ សៀវ សុផល រាល់ការរស់នៅត្រូវតែមានវិន័យ បើគ្មានវិន័យទេ នោះខ្លួននឹងវឹកវរជាមិនខាន។ បើប្រទេសជាតិមួយគ្មានវិន័យឬច្បាប់នោះទេ នោះប្រទេសនោះនឹងគ្មានសណ្តាប់ធ្នាប់ជាមិនខានឡើយ។ អញ្ជឹងហើយបានមនុស្សភាគច្រើនតែងតែពោលថា “ប្រទេសមានច្បាស់ គ្រូសារមានវិន័យ” យើងម្នាក់សុទ្ធតែជាមនុស្សដែលមានគ្រួសារ ឬក៏ជាសមាជិកក្នុងគ្រួសារ។ ដើម្បីកាន់តែច្បាប់បន្ថែមទៀត ចូលយើងក្រឡេកមើលទៅក្នុងបណ្តាលសាលារៀន ក្រុមហ៊ុន សមាគម ធនាគារ វត្ត …………សុទ្ធតែមានច្បាប់ មានបទបញ្ជាផ្ទៃក្នុង មានវិន័យទាំងអស់។ ចុះបើទាំងអស់ហ្នឹងសុទ្ធតែមាន ចុះខ្លួនយើងវិញត្រូវតែមានដែលទេ? គឺពិតជាត្រូវមាន។ ទាំងនេះជាវិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រង​​ខ្លួនៈ វិន័យទីមួយ៖ គ្រប់គ្រងចំណង់អាហារ មនុស្សមួយចំនួនពួកគាត់មានលុយអាចចាយវាយលើការចំណាយចំពោះថ្លៃអាហារ ប៉ុន្តែមួយចំនួនពួកគាត់បានមានបញ្ហាដោយសារតែញាំអាហារ ដូចជាធាត់ហួស………… ដែលជាហេតុបង្ករជំងឺផ្សេងៗដល់រាងកាយ និងអាចរីកសាយដល់ផ្លវចិត្តផងដែរ។ អញ្ជឹងបើអាចយើងគួរញាំអាហារទាំងឡាយណាដើម្បីជំនួយដល់សុខភាពជាជាងបង្កើនការបំផ្លាញដល់សុខភាព។ វិន័យទីពីរ៖ គ្រប់គ្រង...

ហេតុអ្វីជាមនុស្សភាគច្រើនមិនទទូលបានជោគជ័យ?

Image
ហេតុអ្វីជាមនុស្សភាគច្រើនមិនទទូលបានជោគជ័យ? មនុស្សជាពិតជាចង់ទទូលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន តែ ហេតុអ្វីជាមនុស្សភាពច្រើនមិនទទូលបានជោគជ័យ? លោកគ្រូ ស៊ឹម​ ដារា មានប្រសាសន៍ថា ” មនុស្សភាគច្រើនដែលមិនបានទទូលបានជោគជ័យនោះ គឺមកពីមនុស្សភាគច្រើនមិនច្បាស់ថា តើខ្លួនចង់ជោគជ័យលើអ្វីពិតប្រាកដ។ ដោយយ៉ាងនេះហើយបានជាពួកគាត់បានបណ្តោយជីវិតឲ្យរស់នៅតាមការនឹកឃើញមួយពេលៗ ឬតាមការអួសទាញពីសង្គម ឬអ្នកដែលមានឥទ្ធិពលមកខ្លួនហ្នឹង។” អញ្ជឹងយើងសាកគិតបន្តិចមើល បើសម្បីយើងជាអ្នកចង់ជោគជ័យ តែមិនបានដឹងថាតើអ្វីដែលខ្លួនចង់ជោគជ័យពិតប្រាកដផងហ្នឹង។ ធ្វើម៉េចបានជោគជ័យទៅអញ្ជឹង។ បើតាមពិតមនុស្សយើងបានជោគជ័យរាប់សឹងមិនអស់ក្នុងមួយថ្ងៃៗ តែគ្រាន់តែមនុស្សភាពច្រើនបានមើលរំលងភាពជោគជ័យទាំងហ្នឹង។ យើងគួរចាំថាភាពជោគជ័យធំមួយ គឺត្រូវផ្សំពីភាពជោគជ័យតូចៗជាច្រើនរួមគា្ន។ អាចនិយាយថា បើចង់ជោគជ័យគឺត្រូវដឹងឲ្យប្រាកដថា តើអ្វីទៅដែលខ្លួនចង់ទទួលបានភាពជោគជ័យហ្នឹង?  ហើយយើងប្រើប្រាស់យុទ្ធសាស្ត្រ ឬដំណាក់កាលរបស់អ្នកជោគជ័យដែលបានជោគជ័យរួចហើយ ដែលសាកសមនឹងស្ថានភាពជាក់ស្តែងរបស់យើងផ្ទាល់ពេលនេះ។ ចំពោះដំណាក់កាលនៃភាពជោគជ័យរបស់លោកគ្រួ  T.Harv Eker...

ច្បាប់ទាំងពីរក្នុងការដាក់លុយឲ្យចូលក្នុងហោប៉ៅរបស់អ្នកក្នុងពេលនេះ

Image
រៀនពីរបៀបក្នុងការបន្ថយពន្ធស្របច្បាប់ ស្ទើរតែគ្រប់ការចំណាយទាំងអស់អាចកាត់កងបានក្រោមកាលៈទេសៈត្រឹមត្រូវ។ នេះរួមទាំងការចំណាយសម្រាប់អាហារ ការកំសាន្ត និងការធ្វើដំណើរ សូម្បីតែផ្ទះរបស់យើង។  ច្បាប់ទាំងពីរនេះអាចចាប់ផ្តើមបាននៅពេលនេះដើម្បីបង្កើតប្រាក់បន្ថែមក្នុងហោប៉ៅរបស់យើងៈ ច្បាប់ទី១ៈ វិធីសាស្រ្តដែលលឿនបំផុតក្នុងការបង្កើតលុយ បន្ថែម ដាក់ចូលក្នុងហោប៉ៅរបស់យើងគឺកាត់បន្ថយពន្ធ មានមនុស្សជាច្រើនបានសួរទៅកាន់លោកTom Wheelwrightថា "តើអាចរកលុយបានច្រើនបន្ថែមទៀតដោយរបៀបណា?" គាត់បានឆ្លើយតបទៅកាន់ពួកគេថា "ច្បាប់ទីមួយរបស់ខ្ញុំចំពោះអ្នកដែលកំពុងស្វែងរកវិធីក្នុងការបង្កើតលុយឲ្យបានច្រើនបន្ថែមទៀតបានគឺកាត់បន្ថយពន្ធរបស់អ្នក"។ តាមរយៈការកាត់បន្ថយពន្ធរបស់យើងគឺពិតជាអាចកាត់បន្ថយប្រាក់ចំណាយបានភ្លាមៗពីចំណូលរបស់យើង ដូចជាប្រាក់បៀវត្សន៍។  រឿងដ៏ល្អបំផុតគឺថា យើងមិនត្រូវរង់ចាំទេ។ ចំនុចសំខាន់គួរចង់ចាំៈ មានតែយើងប៉ុណ្ណោះដែលអាចគ្រប់គ្រងប្រាក់ពន្ធរបស់យើងបាន។ គ្មាននរណាម្នាក់អាចគ្រប់គ្រង់ក្រៅពីយើងនោះទេ ។ ច្បាប់ទី២ៈ   អ្វីគ្រប់យ៉ាងដែលយើងធ្វើ គឺស្ថិតក្នុងការបង្កើន ឬក៏ជាការបន្ថយពន្ធ ...

ចង់ក្លាយជាអ្នកមាន? រៀន​លេង

Image
  ចង់ក្លាយជាអ្នកមាន? រៀន​លេង ហេតុអ្វីហ្គេមជាវិធីល្អបំផុតដើម្បីបង្កើនកម្រិតភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ? នៅឆ្នាំ 1996លោកគ្រូ រ៉ូបឺត បានយកហ្គេមលំហូរសាច់ប្រាក់ទៅបង្ហាញនៅក្នងសកលវិទ្យាល័យ​ ប៉ុន្តែគាត់ទទូលការឆ្លើតតមវិញថា " យើងមិនលេងហ្គេមនៅក្នុងសាលាទេ ហើយយើងក៏មិនមានចំណាត់អារម្មណ៍បង្រៀនកូនសិស្សពីរឿងលុយកាក់ដែរ ព្រោះថាកូនសិស្សមានមុខវិជ្ជាសំខាន់ៗត្រូវរៀនជាងរឿងនេះ។" យើងរៀនពិតប្រាកដដោយរបៀបណា លោកGabe Zichermannបាននិយាយថា "ប្តូរហ្គេមនៅក្នុងការអប់រំ"  មានន័យថា ពេលយើងបានរៀនដែលចេញពីការព្យាយាម ពីការបានបង្កើតកំហុស និងពីភាពជោគជ័យ នោះការទទួលអត្ថប្រយោជន៍ខាងអារម្មណ៍រីករាយតាមរយៈសមិទ្ធិផលរបស់យើង ជួយឱ្យយើងចងចាំ និងធ្វើឲ្យការរៀនកាន់តែមានប្រសិទ្ធភាព។ បន្ទាប់មកគាត់បានបន្តថា ករណីនៃលទ្ធផលគឺជាចំណេះដឹងនៃអនាគត ដែលរួមទាំងភាពអស្ចារ្យនៃហ្គេម Monopolyដែលបានបង្រៀនពីរឿងលុយកាក់នេះ។ អត្ថប្រយោជន៍នៃការរៀនចេញពីការលេង អំណាចនៃការលេង គឺជាភស្តុតាងនៅក្នុងអត្ថប្រយោជន៍ដែលបានមកពីវា។ ចូរកុំបង្រៀនគេ កុំបញ្ជាគេឲ្យលេង កុំបញ្ជាគេឲ្យធ្វើ កុំតាំងខ្លួនថាជាគ្រូ តែតាំងខ្លួនជាអ្នកដឹកនាំ ហើយអនុញ្ញា...

របៀបប្រមូលទុនទាំងបីដំណាក់កាលរបស់មហាសេដ្ឋី Jack Maក្នុងការបង្កើត ពង្រីក និងពង្រឹង Alibabaឲ្យក្លាយជាក្រុមហ៊ុនយក្សដូចសព្វថ្ងៃនេះ

Image
របៀបប្រមូលទុនទាំងបីដំណាក់កាលរបស់មហាសេដ្ឋី Jack Maក្នុងការបង្កើត ពង្រីក និងពង្រឹង Alibabaឲ្យក្លាយជាក្រុមហ៊ុនយក្សដូចសព្វថ្ងៃនេះ   លោក មហាសេដ្ឋី Jack Ma ដែលមនុស្សភាគច្រើនបានស្គាល់ជាបុគ្គលខ្លួនតូចចិត្តធំ គាត់បានប្រើប្រាស់ភាពវៃឆ្លាតក្នុងការប្រមូលទុនមកបង្កើតក្រុមហ៊ុនក្នុងក្តីស្រមៃរបស់ខ្លូនរហូតដល់ទទូលក្លាយជាក្រុមហ៊ុនដែលជោគជ័យធំរបស់ពិភពលោក ព្រមទាំង ពេញនិយមបំផុតសម្រាប់ការទិញទំនិញអនឡាញនៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច។ ប៉ុន្ដែបើយើងសម្លឹងទៅមើលពីប្រវត្តិក្នុងការកសាង ក្រុមហ៊ុននេះវិញ ទម្រាំបានក្លាយជាក្រុម ហ៊ុនលំដាប់ពិភពលោកដូចសព្វថ្ងៃគឺពិតជាមិនមានភាពងាយស្រួលនោះទេ ពិសេសគឺការស្វែងរកទុន។ អញ្ចឹងតើលោក គាត់ បានធ្វើដូចម្តេចដើម្បីទទួលបានទុនទាំងនោះ? នេះជាកំណាត់កាលដ៏សំខាន់ទាំងបីដែលលោកបានធ្វើក្នុងការប្រមូលទុនក្នុងការបង្កើត Alibaba​។ ដំណាក់កាលទី ១៖  នៅឆ្នាំ ១៩៩៩   គាត់ បានប្រមូលមនុស្ស ១៨ នាក់នឹងធ្វើបទបង្ហាញពី ទស្សនៈវិស័យរបស់គាត់នៅឯផ្ទះល្វែងរបស់គាត់។បន្ទាប់មកគាត់បានប្រមូលទុនបាន$៦០,០០០ ដើម្បីចាប់ផ្តើម Alibaba ។ ដំណាក់កាលទី២៖ បន្ទាប់ពីបានដំណើរ Alibaba បានមួយរយៈ ក្រុមហ៊ុនមួយ...

សីល​ធម៌​ឬ​សីល​៥

Image
សីល​ធម៌​ឬ​សីល​៥ ពាក្យ​ថា សីលធម៌ មកពី សីល+​ធម៌ បាន​ទៅ​ជា​សីលធម៌។ សីល គឺ​ជា​ចេតនា​ដែល វៀរចាក​អំពើ​អាក្រក់ ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​កាន់​ចរិយាល្អ ការ​សង្រួម​អង្គ​នៃ ចរិយា មាយាទល្អ សេចក្ដី​ល្អ អំពើ​ល្អ ។ល។ ឯ​ពាក្យ​ថា ធម៌ ក្នុង​ទី​នេះ គឺ​សំដៅ​យក​តែ​ធម៌​ល្អ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​ប្រព្រឹត្ត​ល្អ​គឺ សីល នោះ​ឯង រួមពាក្យ​ទាំង​ពីរ​បញ្ចូល​គ្នា​បាន​ជា សីល​ធម៌ បាន​សេចក្ដី​ថា ដំបូន្មាន​ដែល​នាំ​អោយ​វៀរចាក​អំពើ​អាក្រក់ ហើយ​អោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដូច្នេះ សីល និង​ ធម៌ គឺ​ជា​គូរ​នឹង​គ្នា មិន​អាច​បែក​គ្នា​បាន​ឡើយ អ្នក​ណា​គ្មាន​សីល អ្នក​នោះ​គ្មាន​ធម៌ អ្នក​ណា​មាន​សីល​អ្នក​នោះ​មាន​ឈ្មោះ​ថា ជា​អ្នក​រស់នៅ​ប្រកប​ដោយ​ធម៌ ឬ​ សីលធម៌ ព្រោះ​អ្នក​មាន​សីល​គឺ​ជា​អ្នក​សម្បូណ៌​ទៅ​ដោយសេចក្ដី​ស្ងប់ សម្រាប់​ខ្លួន​ឯង​ផង និង​អ្នក​ដទៃ​ផង។ តើ​ពាក្យ​ថា អ្នក​មាន​សីល មាន​ឈ្មោះ​ថា​មាន​ធម៌​ឬ​សីល​ធម៌​នោះ​មាន​សេចក្ដី​យ៉ាង​ណា? សេចក្ដី​នោះ​យ៉ាង​នេះ​គឺៈ ទី១ មិន​សម្លាប់​សត្វ នាំ​​ឲ្យ​មាន​ធម៌​មេត្តា ទី២ មិន​លួច​ទ្រព្យ​គេ នាំ​អោយ​មាន​ធម៌ សម្មាអាជីវៈ ទី៣ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​មាន​...

គោលការណ៍ជោគជ័យទាំងប្រាំរបស់លោកគ្រួ សៀវ សុផល

Image
  គោលការណ៍ជោគជ័យទាំងប្រាំរបស់លោកគ្រួ សៀវ សុផល លោកគ្រួសៀវ សុផល គឺជាគ្រូបណ្តុះបណ្តាលអាជីពម្នាក់ ដែលបានជួយមនុស្សជាច្រើនឲ្យទទូលបានជោគជ័យក្នុងជីវិត មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ជាអ្នកជំនាញផ្នែកអចលនទ្រព្យដែលកំពុងកាន់គម្រោងប្រាក់ពាន់លានដុល្លារនៅក្នុងដៃយ៉ាងសកម្មផងដែរ។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនបានស្គាល់ថាជា ដុកទ័រ បំណុល ដែលបានជួយទាំងម្ចាស់បំណុល និងកូនបំណុលជាច្រើននាក់ឲ្យមានសេរីភាពផងដែរ។   ខាងក្រោយនេះគឺជាគោលការណ៍ជោគជ័យទាំងប្រាំរបស់លោកគ្រួៈ ១, មានគោលដៅ និងក្តីសុបិន្តច្បាស់លាស់ ២, ដឹងច្បាស់លាស់ថាពេលណាចង់ជោគជ័យ ៣, ដឹងពីមូលហេតុច្បាស់លាស់ក្នុងការចង់ទទូលបានជោគជ័យ(ហេតុអ្វីចង់ជោគជ័យ?) ៤, ត្រូវជំរះចិត្តឲ្យស្អាត ៥, ត្រូវមានគ្រួបង្វឹក