កត្តាងាយៗទាំង៣ដែលជះឥទ្ធិពលដល់ភាពជោគជ័យ
កត្តាងាយៗទាំង៣ដែលជះឥទ្ធិពលដល់ភាពជោគជ័យ តើអ្នកដឹងទេថាពេលព្រឹកគឺជាពេលដ៏សែនសំខាន់សម្រាប់ពេលវេលាក្នុងមួយថ្ងៃរបស់អ្នកទេ? អញ្ចឹង តើអ្នកអាចចាប់ផ្តើមប្រើប្រាស់បានត្រឹមត្រូវដោយរបៀបណា? 1) រៀបចំផែនការនៅពេលយប់ គិតពីអ្វីដែលអ្នកចង់ធ្វើជាពិសេសពីអ្វីដែលអ្នកចង់ជោគជ័យជាជាងចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍មកបារម្ភណ៍ពីកន្លែងចាប់ផ្តើម និងអ្វីត្រូវធ្វើនៅពេលក្រោយនោះ។នេះជាផ្នត់គំនិតដ៏ត្រឹមត្រូវមួយសម្រាប់ភាពជោគជ័យនិងមានប្រសិទ្ធភាពខ្លាំង។ 2) រៀបចំគោលដៅសម្រាប់ពេលព្រឹកជារៀងរាល់ថ្ងៃ ពេលអ្នកក្រោក និងអនុវត្តផែនការដែលអ្នកបានធ្វើពីយប់ ដោយប្រើពេលក្នុងការរំលឹងពីគោលដៅបន្តិច។ វិធីនេះវាជាការផ្តោត និងជាថាមពលរបស់អ្នកក្នុងការបំពេញអ្វីដែលអ្នកចង់ធ្វើ។ 3) ជៀសវៀសការមើលទូរស័ព្ទ បង្កើតទំលាប់ពិតប្រាកដក្នុងពេលព្រឹកមួយថា អ្នកក្រោក ហើយទៅងួតទឹក រៀបចំខ្លួន និងញាំអាហារពេលព្រឹកដ៏ឆ្ងាញ់ ហើយផ្តោតលើអ្វីដែលអ្នកចង់ទទួលបានជោគជ័យ។ “គោលដៅ នាំទៅបញ្ជេញសកម្មភាព ហើយសកម្មភាពនាំទៅមានលទ្ទផល” ប្រភពៈ លោកគ្រូមហាសេដ្ឋី Brian Tracy