Posts

Showing posts from October, 2018

ច្បាប់20 80

Image
  ច្បាប់20 80  Brian tracy: ច្បាប់ 20/80 គឺជាច្បាប់ដែលមានប្រយោជន៍បំផុតសម្រាប់ការគ្រប់គ្រងជីវិត និងពេលវេលា។ មុនពេលអ្នកចាប់ផ្តើមការងារអ្វីមួយ អ្នកត្រូវសួរខ្លួនឯងថា " តើភារកិច្ចនេះខ្ញុំធ្វើតែ 20% ហើយទទូលបានលទ្ធផល 80% ដែលឬទេ ? ក្នុងករណីនេះអ្នកគួរតែផ្លាស់ប្តូរវិធីក្នុងការកំណត់គោលដៅជារៀងរហូត។ តើអ្វីទៅជាច្បាប់ 20/80? ដូចអ្វីដែលខ្ញុំទើបតែបានរៀបរាប់ពីច្បាប់នេះ គឺច្បាប់នេះគេហៅថា " គោលការណ៍ Pareto" ។ វាត្រូវបានគេដាក់ឈ្មោះតាមស្ថាបនិដែលជាសេដ្ឋវិទូអ៊ីតាលីឈ្មោះ Vilfredo Pareto កាលពីឆ្នាំ 1895 ។ ក្រោយមកទៀតគាត់បានរកឃើញថា ស្ ទើរតែគ្រប់សកម្មភាពក្នុងសេដ្ឋកិច្ចទាំងអស់សុទ្ធតែស្ថិតនៅក្រោមគោលការណ៍នេះ ព្រោះថា 80 ភាគរយនៃទ្រព្យសម្បត្តិក្នុងប្រទេសអ៊ីតាលីក្នុងអំឡុងពេលនោះ ត្រូវបានគ្រប់គ្រងដោយ មនុស្ស 20 ភាគរយនៃប្រជាជនទាំងអស់។ យើងអាចទទូលគោលការណ៍ Pareto ច្បាប់ 20/80  បាន ហើយអាចអនុវត្តវាបានស្ទើរតែគ្រប់ស្ថានភាពទាំងអស់។   ការយល់ពីគោលការណ៍នេះ គឺមានសារៈសំខាន់ក្នុងការរៀនពីរបៀបកំណត់អាទិភាពភារកិច្ច ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែរបស់អ្នក។ ជាពិសេស យើ...

វិធី 7 យ៉ាងដើម្បីចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់បោះបង់ការងារបច្ចុប្បន្នរបស់អ្នក

Image
វិធី 7 យ៉ាងដើម្បីចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់បោះបង់ការងារបច្ចុប្បន្នរបស់អ្នក ភាពឆ្លាតវៃក្នុងការចាប់ផ្តើមអាជីវកម្មខ្នាតតូចរបស់អ្នក ប៉ុន្តែប្រកដដោយភាពឆ្លាតវៃ រ៉ូបឺតគីយូសាគីៈ នៅក្នុងសៀវភៅរបស់ខ្ញុំ" Before You Quit Your Job" ខ្ញុំចែករំលែកពីអារម្មណ៍ដែលខ្ញុំមាននៅក្នុងថ្ងៃដែលខ្ញុំចាកចេញពីការងាររបស់ខ្ញុំដើម្បីក្លាយជាសហគ្រិនពេញម៉ោង: ថ្ងៃមួយដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់ខ្ញុំ គឺជាថ្ងៃដែលខ្ញុំឈប់ពីការងារហើយបានក្លាយទៅជាអ្នកជំនួញជាផ្លូវការ។ នៅថ្ងៃនោះខ្ញុំដឹងថា មិនមានប្រាក់ចំណូលជាប់លាប់ទេ គ្មានការធានារ៉ាប់រងសុខភាពឬផែនការចូលនិវត្តន៍ទៀតទេ។ មិនមានថ្ងៃឈប់សម្រាកសម្រាប់ការហូបចុកទេ។ នៅថ្ងៃនោះ ប្រាក់ចំណូលរបស់ខ្ញុំបានគឺសូន្យ។ វាជាការមិនមានប្រាក់ចំណូលជាប់លាប់ គឺជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចបំផុតដែលខ្ញុំធ្លាប់ជួបប្រទះ។ អ្វីដែលអាក្រក់បំផុតខ្ញុំមិនដឹងថាតើវានឹងមានរយៈពេលប៉ុន្មានទេ មុនពេលខ្ញុំមានប្រាក់ចំណូលថេរ។ ជារឿយៗ វាគឺជាការភ័យខ្លាចខ្លាំងណាស់ ក្នុងការមិនមានប្រាក់ចំណូលជាប់លាប់ នេះហើយដែលធ្វើឱ្យមនុស្សភាគច្រើន មិនហ៊ានចាប់ផ្តើមអាជីវកម្មនោះ។ ប្រហែលជាអ្នកធ្លាប់ប្រឈមមុខនឹងការភ័...

ធ្វើការវិនិយោគលើប្រព័ន្ធ តែមិនមែនលើផលិតផលនោះទេ

Image
ធ្វើការវិនិយោគលើប្រព័ន្ធ តែមិនមែនលើផលិតផលនោះទេ អត្ថប្រយោជន៍ទាំងបីនៃការផ្តោតលើត្រីកោណ B-I ក្នុងនាមជាសហគ្រិន និងវិនិយោគិន រ៉ូបឺត គីយូសាគី៖ មនុស្សជាច្រើននាំគ្នាមករកខ្ញុំ ដោយនាំយកមកនូវការរំភើបអំពីគំនិតដែលទាក់ទងនឹងផលិតផលថ្មី ដែលពួកគេជឿថាពិតជាមានភាពច្នៃប្រឌិត និងមានតម្លៃក្នុងការវិនិយោគ។ ចម្លើយរបស់ខ្ញុំ គឺថាពិភពលោកនេះពោរពេញទៅដោយផលិតផលដ៏អស្ចារ្យៗច្រើន។ មនុស្សជាច្រើនក៏មករកខ្ញុំដែរដោយគិតថាផលិតផលរបស់ពួកគេ គឺល្អបំផុត   និងប្រសើរជាងផលិតផលដែលមានស្រាប់ផ្សេងទៀតនៅលើទីផ្សារ។ ពួកគេគិតថាវាពិតមានគុណតម្លៃក្នុងការវិនិយោគផងដែរ។ ការឆ្លើយតបរបស់ខ្ញុំគឺថាមានតែអ្នកដែលនៅក្នុង E ( និយោជិត ) និង S ( ខ្លួនឯង ) នៃ CASHFLOW Quadrant នោះទេដែលបង្កើតគុណភាពអោយល្អប្រសើរ និងខ្ពស់បំផុត ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យ។ នៅក្នុង B ( អាជីវកម្មខ្នាតធំ ) និង I ( វិនិយោគិន ) quadrant ទោះជាយ៉ាងណាអ្វីដែលសំខាន់បំផុតនោះ គឺជាប្រព័ន្ធនៅពីក្រោយផលិតផល ឬគំនិតនោះ។ នៅក្នុងរឿងរ៉ាវនេះដែរ មនុស្សយើងភាគច្រើនអាចចម្អិនហាំប៊ឺហ្គឺល្អប្រសើរជាង McDonald ទៅទៀត ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចបង្កើ...

មូលហេតុបីយ៉ាងដែលមនុស្សឆ្លាតមិនសន្សំលុយ

Image
មូលហេតុបីយ៉ាងដែលមនុស្សឆ្លាតមិនសន្សំលុយ ប្រភេទមនុស្សឆ្លាតទាំងពីរប្រភេទ ព្រមទាំងវិធីសាស្ត្ររបស់ពួកគេក្នុងការសន្សំប្រាក់ មនុស្សឆ្លាតមិនសន្សំលុយ យ៉ាងហោចណាស់ វាអាស្រ័យទៅលើចំណុចមួយចំនួនដែលគួរអោយចាប់អារម្មណ៍ ដែលភ្ជាប់ជាមួយទស្សនាវដ្តី “Money” ។ ដោយការដងស្រង់ចេញពីសាកលវិទ្យាល័យ Ohio State បង្ហាញថាមនុស្សដែលមាន IQ  130 រកចំណូលបានចន្លោះពី 6,000$ ទៅ 18,500$ ក្នុងមួយឆ្នាំលើសពីអ្នកដែលមាន IQ ត្រឹម 100 ។ បន្ទាប់មក Bloomberg បាននិយាយថា អ្នករកប្រាក់ចំណូលខ្ពស់បំផុតនៅអាមេរិក គឺអ្នករស់នៅក្នុងទីក្រុង តែការរស់នៅក្នុងទីក្រុង គឺតម្រូវអោយមានការចំណាយខ្ពស់បំផុត ដូចនេះហើយបានជាការរស់នៅក្នុងទីក្រុង គឺជាកន្លែងដែលពិបាកក្នុងការសន្សំលុយបំផុត។   ដូច្នេះមនុស្សឆ្លាតគឺមិនសន្សំនោះទេ។   រ៉ូបឺតៈ ខ្ញុំដឹងពីទំនាក់ទំនងជាច្រើនរបស់ខ្ញុំជាមួយមនុស្សឆ្លាតនៅទូទាំងពិភពលោក ដែលភាគច្រើននៃពួកគាត់គឺមិនសន្សំលុយនោះទេ។ ដូចគ្នានឹងអត្ថបទ “Money” បាននិយាយថា ".... វាពិតជាគ្មានទំនាក់ទំនងរឹងមាំរវាងអ្នកដែលមានចំណូលខ្ពស់ និងការកសាងទ្រព្យសម្បត្តិនោះទេ " ។ ប្រភេទមនុស្សឆ្លាតទាំងពីរប្រភេទ រ៉ូបឺត "...

អនុសាសន៍ដ៏មហាមានគុណតម្លៃរបស់ឪពុកអ្នកមានរបស់រ៉ូបឺត គីយូសាគី ក្នុងការសាងអាជីវកម្មដំបូង

Image
អនុសាសន៍ដ៏មហាមានគុណតម្លៃរបស់ឪពុកអ្នកមានរបស់រ៉ូបឺត គិយូសាគី ក្នុងការសាងអាជីវកម្មដំបូង     តម្លៃនៃអាជីវកម្មក្រៅម៉ោង , អាជីវកម្មនៅតាមផ្ទះ រ៉ូបឺត គីយូសាគីៈ បន្ទាប់ពីចាកចេញពីកងទ័ពជើងទឹក ម៉ារីន មកខ្ញុំបានសំរេចថាខ្ញុំនឹងកសាងអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំនៅក្មេងតែមានឆន្ទៈពោរពេញដោយមហិច្ឆតា។ ខ្ញុំមិនដឹងថាត្រូវកសាងអាជីវកម្មដោយរបៀបណាទេ ខ្ញុំគ្មានលុយដើម្បីកសាងវាទេ   ហើយខ្ញុំក៏មិនមានលុយសូម្បីដើម្បីរស់នៅផងដែរ។ ខ្ញុំមានអារម្មណ៍ថាល្ហិតល្ហៃ និងមិនសូវមានទំនុកចិត្ត ហើយខ្ញុំបានទូរស័ព្ទទៅឪពុកអ្នកមានរបស់ខ្ញុំ   ដោយខ្ញុំគិតថាគាត់នឹងប្រាប់ខ្ញុំពីអ្វីដែលខ្ញុំចង់ដឹង។ ការឆ្លើយតបរបស់គាត់គឺ " ទៅរកការងារធ្វើទៅ " ។ ខ្ញុំ ​ បាន ​ ភ្ញាក់ផ្អើល ​ ជា ​ ខ្លាំង   " ខ្ញុំគិតថាប៉ានឹងប្រាប់ឱ្យខ្ញុំទៅចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំ " ។ ឪពុកខ្ញុំបាននិយាយថា "ប៉ា គួរតែប្រាប់ពីរឿងហ្នឹង " តែកូននៅតែត្រូវការរបស់ញាំ នឹងកន្លែងស្នាក់នៅ។ ឪពុកអ្នកមានបានពន្យល់ពីច្បាប់ដ៏មានតម្លៃបំផុតមួយៈ " ចូរធ្វើការងារដើម្បីរៀន កុំធ្វើដើម្បីប្រាក់ " ។ ពេលធ្វើការ គឺខ្...

ពាក្យមួយដែលអាចលុយបំបាត់ពាក្យ"លក់"បានទាំងស្រុង ព្រមទាំងបន្តក្លាយជាអ្នកមាន

Image
     ពាក្យមួយដែលអាចលុយបំបាត់ពាក្យ"លក់"បានទាំងស្រុង ព្រមទាំងបន្តក្លាយជាអ្នកមាន លោក T.Harv Eker បាននិយាយថាៈ ​ នៅក្នុងសិក្ខាសាលារបស់ខ្ញុំ ខ្ញុំតែងតែសួរអ្នកចូលរួមរបស់ខ្ញុំថាមានមនុស្សប៉ុន្មាននាក់់ដែលមិនចូលចិត្តពាក្យថា " លក់ " ។ ពេលនោះមានមនុស្សជាច្រើនបានលើកដៃរបស់ពួកគេ។ ការពិតទៅ ខ្ញុំក៏អញ្ជឹងដែរ។ ខ្ញុំមិនចូលចិត្តពាក្យ " លក់ " នោះទេ។ វាមានន័យពិតប្រាកដសម្រាប់វា តើមែនទេ ? ទោះបីជាគ្មានអ្វីដែលខុសគ្នាជាដុំកំភួនក៏ដោយតែវាជាពាក្យដែលធ្វើអោយមានអារម្មណ៍មិនល្អ។ នោះហើយជាមូលហេតុដែលខ្ញុំនឹងបង្រៀនអ្នកពីបច្ចេកទេសមួយចំនួនដែលមិនមានអារម្មណ៍ថាជាការ " លក់ " ។ បច្ចេកទេសធម្មតាដែលមានន័យប្រហាក់ប្រហែលគ្នាមួយ ​ តែមិនមានអារម្មណ៍ថាជាការ " លក់ " ឡើយ។ ប្រសិនបើអ្នកចង់ជៀសវាងពាក្យថា " លក់ " នៅក្នុងបទបង្ហាញរបស់អ្នក ខ្ញុំមានវិធីសាស្ត្រសាមញ្ញមួយ វាអាចស្តាប់ទៅហាក់ដូចជាងាយស្រួលពេកក្នុងធ្វើអោយវាមានប្រសិទ្ធភាពនោះ ប៉ុន្តែខ្ញុំសន្យានឹងអ្នកថា ដោយគ្រាន់តែប្រើយុទ្ធសាស្ត្រនេះអ្នកនឹងឃើញលទ្ធផលប្រសើរជាងមុន។ តើ ​ អ្នក ​ រូ ​ ច ​ រាល់ ​ ហើយ ​ ឬ ​ នៅ ? ចូរកុំ...