បញ្ជាក់ពីគុណតម្លៃរបស់អ្នក
បញ្ជាក់ពីគុណតម្លៃរបស់អ្នក សម្រេចចិត្តពីអ្វីដែលអ្នកត្រូវប្រឈម តើអ្វីជាគុណតម្លៃរបស់អ្នក? តើអ្វីជាគោលការណ៍ជីវិតរបស់អ្នក? តើអ្វីជាចំនុចស្នូលនៃជំនឿរបស់អ្នក? តើគុណធម៍អ្វីដែលអ្នកប្រាថ្នាចង់បាន និងប្រកាន់ខ្ជាប់? តើអ្វីដែលអ្នកនឹងមិនប្រឈមឬតតាំងជាមួយនោះ? តើអ្នកនឹងលះបង់ សុខចិត្តរងទុក្ខ ឬស្លាប់ដើម្បីវានោះ? ទាំងនេះគឺជាសំណួរសំខាន់ខ្លាំងណាស់ដែលត្រូវបានសួរដោយមនុស្សប្រហែល៣ ភាគរយនៃចំនួនប្រជាជនសរុប ហើយមនុស្សក្នុងចំនួនតិចនេះគឺមាននិន្នាការក្នុងការរផ្លាស់ប្តូរ និងឆ្ពោះទៅមុខនៅក្នុងសង្គម។ សរសេរចំនុចសំខាន់ៗនៃគុណតម្លៃរបស់អ្នក នៅពេលខ្ញុំចាប់ផ្តើមធ្វើលំហាត់បញ្ជាក់ពីគុណតម្លៃនេះកាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំបានសរសេរ១៦៣បំណងប្រាថ្នា( គុណតម្លៃ ) ។ ខ្ញុំគិតថានៅទីបំផុតគុណធម៍ គុណតម្លៃ ឬភាពវិជ្ជមានដែលសំដៅចំពោះបុគ្គលិកលក្ខណៈ និងចារិកលក្ខណៈ នៅក្នុងក្រឹត្យក្រម។ ហើយខ្ញុំបានយល់ព្រមទាំងអស់។ ខ្ញុំមានអារម្មណ៍ថាពួកវាមានសារៈសំខាន់ទាំងអស់ ហើយខ្ញុំចង់ធ្វើចំនុចនីមួយៗឲ្យក្លាយជាចារិកលក្ខណៈរបស់ខ្ញុំ។ ផ្តោតទៅលើជំនឿស្នូលមួយចំនួន ប៉ុន្តែបន្ទាប់មក ការពិតត្រូវបានកំណត់នៅក្នុងខ្លួន ខ្ញុំដឹងថាវាពិបាកណាស់ក្នុងការរៀនសូ...